Monday, December 26, 2022

សម្តេចតេជោ ហ៊ុន សែន ៖ អំពាវនាវដល់ម្ចាស់យានយន្តទាំងអស់ កុំខ្លាចប៉ូលីសចរាចរណ៍ តែខ្លាចស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍វិញ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាម្ចាស់យានជំនិះគ្រប់ប្រភេទមានម៉ូតូ កង់ ឬរថយន្ត ត្រូវបើកបរលើដងផ្លូវសាធារណៈអោយមានការប្រុងប្រយ័ត្នជានិច្ច ដើម្បីបញ្ចៀសពីគ្រោះថ្នាក់ចរាចរណ៍អោយស្ថិតនៅក្នុងអត្រាគ្រោះថ្នាក់ចរាចរណ៍មានការធ្លាក់ចុះ។

សម្តេចតេជោ  ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋាន កែលំអរផ្លូវជាតិលេខ៤១ ភ្ជាប់ពីខេត្តកំពង់ស្ពឺ ទៅខេត្តកំពត។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា គ្រោះថ្នាក់ចរាចរណ៍កើតមានជារៀងរាល់ថ្ងៃ នេះចំណុចគួរឱ្យសោកស្តាយ ដែលមានអ្នករងគ្រោះបង្កឱ្យពិការកាយសម្បទា ឬស្លាប់ ដោយសារធ្វេសប្រហែសក្នុងការបើកបរមិនគោរពច្បាប់ចរាចរណ៍។ សម្តេចតេជោ ថ្លែងបញ្ជាក់ថា សូមម្ចាស់យានយន្តគ្រប់ប្រភេទទាំងអស់ សូមកុំខ្លាចប៉ូលីសចរាចរណ៍ ត្រូវខ្លាចពិការ ឬស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នេះទើបបានត្រឹមត្រូវ ពីព្រោះប៉ូលីសពិន័យ ឬចាប់អ្នកដែលល្មើសច្បាប់ចរាចរណ៍តែប៉ុណ្ណោះ បើម្ចាស់យានជំនិះទាំងអស់ បើកបរដោយគោរពច្បាប់ចរាចរណ៍ នាំមកនូវសុខសុវត្ថិភាពតាមផ្លូវសាធារណៈទាំងអស់គ្នា៕





No comments:

Post a Comment