Monday, December 26, 2022

រាជរដ្ឋាភិបាលដាក់ចេញគោលដៅប្រែក្លាយតំបន់សមរភូមិទៅជាតំបន់មានការអភិវឌ្ឍ និងគោលដៅអភិវឌ្ឍនៅតាមតំបន់ខ្សែរបន្ទាត់ព្រំដែន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តខិតខំដាក់ចេញគោលដៅធំៗ ទី១ គោលដៅ

ប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ទៅជាតំបន់អភិវឌ្ឍន៍

និងគោលដៅទី២ ប្រែក្លាយខ្សែរបន្ទាត់តាមព្រំដែនទាំងអស់ ទៅជាតំបន់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេសជិតខាង។

សម្តេចតេជោ  ហ៊ុន សែន ថ្លែងបែបនេះ ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋាន កែលំអរផ្លូវជាតិលេខ៤១ ភ្ជាប់ពីខេត្តកំពង់ស្ពឺ ទៅខេត្តកំពត។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្ត នៅក្នុងចំណោមគោលដៅទី ១ ដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយប្រែក្លាយតំបន់សមរភូមិទៅជាតំបន់មានការអភិវឌ្ឍ នេះជាគោលដៅបានសម្រេចចេញជាបណ្តើរៗហើយ រីឯគោលដៅទី២ ប្រែក្លាយខ្សែរបន្ទាត់តាមព្រំដែនទៅជាតំបន់ដោះដូរពាណិជ្ជកម្មរវាងប្រជាជន និងប្រជាជន រវាងប្រទេសកម្ពុជា និងប្រទេសជិតខាង នេះជាគោលដៅត្រូវការពេលវេលាយូរបន្តិចដោយសារនៅតំបន់មួយចំនួននៅមានសេសល់គ្រាប់មីនមិនទាន់ផ្ទុះ ត្រូវការមន្ត្រីជំនាញដោះគ្រាប់មីនឱ្យអស់ចេញពីដីជាមុនសិន៕




No comments:

Post a Comment