Monday, December 26, 2022

សម្ដេចតេជោ ហ៊ុន សែន៖ អ្នកនយោបាយប្រឆាំង តែងតែឃោសនាសន្យាគ្រប់បែបយ៉ាង

 នៅក្នុងពិធីបើកការដ្ឋានសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ដែលមានប្រវែងជាង៩៥ គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកនយោបាយដែលចង់បានអំណាច គេតែងតែឃោសនា សន្យាគ្រប់បែបយ៉ាងផ្សេងៗគ្នារាល់ពេលដែលគេទៅជួបម្ចាស់ឆ្នោតម្តងៗ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកឃោសនានយោបាយនៅពេលទៅក្នុងផ្សារ គេឃោសនាសន្យាថានឹងធ្វើឱ្យថ្លៃអង្ករធ្លាក់ចុះ ចំណែកពេលទៅដល់វាលស្រែជួបកសិករ គេសន្យាថានឹងធ្វើឱ្យតម្លៃស្រូវឡើងថ្លៃដើម្បីបានចំណេញដល់កសិករ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា នេះជាចំណុចលំបាកសម្រាប់រាជរដ្ឋាភិបាល ដូច្នេះក្នុងនាមរាជរដ្ឋាភិបាល ត្រូវតែស្វែងរកវិធីធ្វើឱ្យមានតុល្យភាពរវាងអ្នកផលិត និងអ្នកប្រើប្រាស់៕







No comments:

Post a Comment