Monday, October 24, 2022

សម្តេចតេជោ ហ៊ុន សែន៖ មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេស

ព្រឹកថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាល និងផ្តល់ស្រូវពូជ ព្រមទាំងស្បៀងអាហារ ដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបងចំនួន ១១.៥២៨ គ្រួសារ ដែលពិធីសំណេះសំណាលនេះ ធ្វើឡើងនៅព្រលានយន្តហោះខេត្តបាត់ដំបង(ព្រលានយន្តហោះវាលបែកចាន)។ 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេស។ ឆ្លៀតក្នុងឱកាសនោះដែរ  សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរអគុណដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ដែលបានបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា ឈ្នះបានភ្លួកទឹក ភ្លួកដី ក្នុងការបោះឆ្នោតឃុំ-សង្កាត់ នាពេលកន្លងទៅ ហើយសម្តេចក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅខែកក្កដា ឆ្នាំ២០២៣ខាងមុខបន្តទៀត៕





No comments:

Post a Comment