Monday, October 24, 2022

សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល មានស្រូវពូជគ្រប់គ្រាន់ដើម្បីចែកជូនប្រជាពលរដ្ឋ

 សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល មានស្រូវពូជគ្រប់គ្រាន់ដើម្បីចែកជូនប្រជាពលរដ្ឋដើម្បីធ្វើការបង្កបង្កើនផលរបស់ខ្លួន។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសចុះជួបសំណេះសំណាលនិងចែកស្រូវពូជដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ ចំនួន១១.៥២៨ គ្រួសារ ក្នុងខេត្តបាត់ដំបង។ 

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ភារកិច្ចរបស់ក្រសួងកសិកម្មខាងមុខនេះ មិនមែនគ្រាន់តែដំណើរការផលិតធម្មតាទេ ក៏ប៉ុន្តែជាដំណើរការផលិតធ្វើយ៉ាងណាឱ្យប្រជាជនមានប្រាក់ចំណេញ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា សូម្បីតែបច្ចេកទេសក្នុងការព្រោះស្រូវពូជ និងការប្រើប្រាស់ជី ក៏ត្រូវពិចារណា ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ត្រូវសិក្សា ពីបញ្ហានេះ ហើយបើចាំបាច់លើកសំណើឡើង៕







No comments:

Post a Comment