Monday, October 24, 2022

សម្ដេចតេជោ ហ៊ុន សែន អរគុណប្រជាពលរដ្ឋដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសចុះជួបសំណេះសំណាលនិងចែកស្រូវពូជដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ ចំនួន ១១.៥២៨ គ្រួសារ ក្នុងខេត្តបាត់ដំបង។ 

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទោះបីជាកម្ពុជាបច្ចុប្បន្នមានករណីសូន្យកូវីដក៏ដោយ ក៏ជំងឺនេះមិនទាន់ទៅណាឆ្ងាយនៅឡើយដែរ ដូច្នេះយើងត្រូវបន្តអនុវត្តវិធានការ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងបន្តទៀត។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់ ទើបរាជរដ្ឋាភិបាល អាចយកឈ្នះលើសមរភូមិកូវីដ-១៩ផង និងដើម្បីការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ផង និងចម្លងទៅដល់អ្នកដទៃផង។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តចូលរួមជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងជំងឺឆ្លងដទៃទៀតផងដែរ៕





No comments:

Post a Comment