Friday, July 01, 2022

សម្តេចតេជោ ហ៊ុន សែន ៖ ជនណាក៏ដោយឱ្យតែយករឿងកូវីដ១៩ មកលេងសើចនឹងត្រូវចាប់ខ្លួនជាបន្ទាន់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា កម្ពុជាគ្មានអ្នកជំងឺកូវីដ១៩ សូម្បី ១នាក់ តែហេតុអ្វីបានជាជនខិលខូចមួយរូបនៅខេត្តត្បូងឃ្មុំ បានយកករណីស្លាប់មិនដឹងតាំងពីកាលណាថាបានកើតឡើងក្នុងខេត្តកោះកុង មកផ្សព្វផ្សាយក្នុងបណ្តាញសង្គម TikTok។ សម្តេចថា ជននោះមានឈ្មោះ ហោ អ៊ូខុង បានយកករណីនេះ មកបង្ហោះជាការកំសាន្ត តែវាបានធ្វើឱ្យប៉ះពាល់ធ្ងន់ដល់សង្គមជាតិ ពោលគឺធ្វើឱ្យសារធារណៈជនមានការភ័យខ្លាច ទាំងដែលខេត្តកោះកុង មិនមានអ្នកស្លាប់ដោយសារកូវីដ១៩ នោះឡើយ។


សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញព្រលែងកូនត្រី និងពូជត្រីមេពូជ ជាង ១លាន ក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២។


សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ពន្ធនាគារនៅមានសម្រាប់ឃុំខ្លួនជនដែលប្រព្រឹត្តខុសច្បាប់ ញុះញង់ បង្កចលាចលក្នុងសង្គម ដូចករណីឈ្មោះ ហោ អ៊ូខុង ដែលលេងបណ្តាញសង្គមធ្វើនូវរឿងឥតប្រយោជន៍ដោយបំណុលសាធារណៈជន។ នេះជាទង្វើដែលមិនអាចលើកលែងឱ្យបាននោះទេ។ 


សម្តេចតេជោ ស្នើមន្ត្រីមានសមត្ថកិច្ច ត្រូវតាមដាន និងស្រាវជ្រាវរកឃើញ បើមានករណីបែបនេះកើតឡើងទៀត ត្រូវចាប់មកផ្តន្ទាទោសតាមផ្លូវច្បាប់ ហើយនៅពេលដែលចាប់ខ្លួន សូមកុំនិយាយពីសិទ្ធិបញ្ចេញមតិឱ្យសោះ ពីព្រោះការបញ្ចេញមតិអគិតរបៀបនេះ នាំផលប៉ះពាល់សតិអារម្មណ៍របស់ប្រជាជនមានការភ័យ ព្រួយបារម្ភ និងខ្លាចជាទីបំផុត៕




No comments:

Post a Comment