Friday, July 01, 2022

សម្តេចតេជោ ហ៊ុន សែន អញ្ជេីញលែងកូនត្រី និងត្រីមេពូជជាង ១លានក្បាល នៅអាងត្រពាំងថ្ម ដើម្បីអបអរសាទរទិវាមច្ឆជាតិ

នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញលែងកូនត្រី និងត្រីមេពូជសរុបជាង ១លានក្បាលនៅក្នុងអាងត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ វត្តមានរបស់សម្តេចតេជោ នៅអាងត្រពាំងថ្មថ្ងៃនេះ គឺជាវត្តមានលើកទី២ហើយ ខណៈលើកទី១ សម្តេចតេជោ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការអាងនេះ បន្ទាប់ពីជួសជុល និងកែលំអររួចរាល់ កាលពីខែមីនា ឆ្នាំ២០០៦។

ការលែងកូនត្រី និងត្រីមេពូជនាថ្ងៃនេះ ដើម្បីអបអរសាទរទិវាមច្ឆជាតិ១កក្កដា និងដើម្បីធ្វើឱ្យអាងទឹកត្រពាំងថ្ម សម្បូរទៅដោយពូជមច្ឆជាតិចម្រុះ និងលូតលាស់រីកសាយដល់តំបន់ផ្សេងៗទៀត អាចចរាចរចូលដល់ដែននេសាទដទៃទៀត ដែលអាចបំពេញសេចក្តីត្រូវការ​ និងបង្កេីនជីវភាពរបស់ប្រជាពលរដ្ឋ៕






No comments:

Post a Comment