Friday, July 01, 2022

ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ នៅអាងទឹក ត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ


 សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០២២ ដែលនឹងប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិ​ត្រពាំងថ្ម ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសុក្រ ៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះ។

ជារៀងរាល់ឆ្នាំ ថ្ងៃទី​១ ខែកក្កដា គឺជា​ទិវា​ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ តែងតែ​ប្រារព្ធទិវា​មច្ឆជាតិ ដែល​រៀបចំឡើង ក្នុង​ស្មារតី​ចូលរួម​ផ្សព្វផ្សាយ គ្រប់គ្រង ការពារ និងអភិរក្ស​ធនធានធម្មជាតិអោយបានគង់វង្ស។
ទិវាមច្ឆជាតិ១កក្កដា បង្កើតឡើងក៏ដើម្បី​បំផុស​ចលនា​ប្រជាពលរដ្ឋ​​​ចូលរួម​ក្នុងការ​ថែរក្សា​​ពូជ​ត្រី ​ឱ្យមាន​ក្នុង​ដែនទឹក​ធម្មជាតិ​ ​បង្កើន​ផល​ត្រី​នៅ​តំបន់​ឆ្ងាយ​ពី​ដែន​នេសាទ​ផង​ ជាពិសេស​តាម​តំបន់​សមស្រប​នៃ​វាលទំនាប និង​វាលស្រែ​ក្នុង​ទូទាំងប្រទេស​។

No comments:

Post a Comment