Monday, May 02, 2022

ទស្សនៈអ្នកអាន៖ «បេក្ខជននិងសកម្មជនបក្សភ្លើងទៀនកំពុងរួម គ្នាពន្លត់ភ្លើងទៀន»

ខណៈពេលដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥កាន់តែខិតចូលមកដល់ បេក្ខជនពេញសិទ្ធ បេក្ខជនបំរុងហើយនឹងសកម្មជនគណបក្សភ្លើងទៀនបាននាំគ្នាផ្តាច់ខ្លួននិងចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាដូចទឹកបាក់ទំនប់ ជាពិសេស គឺបេក្ខជនឈរឈ្មោះលេខរៀងទី១, ទី២ និងទី៣ និងបេក្ខជនបម្រុងជាច្រើន បានសុខចិត្តបោះបង់ ចោលបក្សភ្លើងទៀន ដើម្បីមករួមរស់ជាមួយគណបក្សកាន់អំណាចវិញ។ 


ថ្ងៃទី០១ ឧសភា ២០២២នេះប្រៀបបាននឹងព្យុះដែលកំពុងបោកបក់ទៅលើបក្សភ្លើងទៀន ពីព្រោះចលនាផ្តាច់ខ្លួនបានកើតឡើងនៅស្ទើរតែពេញផ្ទៃប្រទេសតែម្តង ជាពិសេសគឺបេក្ខជនឈរឈ្មោះពេញសិទ្ធិនិងបេក្ខជនបម្រុងរបស់បក្សនេះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ស្រាប់តែនាំគ្នាចាកចេញពីគណបក្សនេះ ហើយមករួមរស់ជាមួយគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែនវិញ។ 


ជាក់ស្តែង គ្រាន់តែថ្ងៃទី ០១ ឧសភានេះ នៅរាជធានីភ្នំពេញ មានសកម្មជនបក្សភ្លើងទៀនចំនួន ៧៨ រូប បានប្រកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាក្នុងនោះមាន ៥២ រូបជាបេក្ខជនឈរឈ្មោះពេញសិទ្ធិនិងបម្រុង ចំណែក ២៦ រូបទៀតជាសកម្មជនតាម សង្កាត់នានា។ 


នៅថ្ងៃទី១ ឧសភា ដដែលនេះ នៅឯខេត្តកំពត ក៍មានសកម្មជនមកពីគណបក្សនយោបាយចំនួន ២៧៨ នាក់បានប្រកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា មកពីគណបក្សចំនួន ៤ ក្នុងនោះភាគច្រើនលើសលប់រហូតដល ២៤៦នាក់គឺជាសកម្មជនរបស់គណបក្សភ្លើងទៀន ហើយមួយចំនួនធំ គឺជាបេក្ខជនពេញសិទ្ធិដែលឈរឈ្មោះលេខរៀងក្បាលបញ្ជីរហូតដល់បេក្ខជនបម្រុង។ 


នៅឯខេត្តកំពង់ឆ្នាំងឯណោះវីញ ក៏មានសកម្មជនបក្សភ្លើងទៀននិងអតីតបក្សសង្គ្រោះជាតិចំនួន ១៣៦ នាក់ក៍បានប្រកាសចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែរ។ នៅតាមបណ្តាខេត្តផ្សេងៗទៀត សកម្មភាពចាកចេញពីអតីតបក្សសង្គ្រោះជាតិនិងបក្សភ្លើងទៀន ក៍កំពុងកើតឡើងយ៉ាងគគ្រឹកគគ្រេង។ ជាច្រើនខែមកហើយដែលចលនាបោះបង់ចោលគណបក្សភ្លើងទៀនបានផ្ទុះឡើង តែពេលនេះកំពុងក្លាយជាទឹកបាក់ទំនប់ តែម្តង។ ហេតុអ្វីបានជាសកម្មជននិងបេក្ខជនឈរឈ្មោះឃុំសង្កាត់របស់បក្សភ្លើងទៀនប្រកាសមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា?


ទី១៖ មកពីពួកគេដឹងច្បាស់ថា គណបក្សភ្លើងទៀនគឺជាទាយាទ របស់អ្នកនយោបាយត្រកូលក្បត់ជាតិ៣ជំនាន់ដែលកាលពីមុនធ្លាប់តែត្មះតិះដៀលអ្នកដទៃដែលហ៊ានបង្កើតគណបក្សនយោបាយថ្មីថា ជាបក្សអាប បក្សអាយ៉ង បក្សអំពិលអំពែក តែចុងក្រោយបែរជាខ្លួនឯងទៅបញ្ជាឲ្យគូកនចូលមកបក្សភ្លើងទៀនដែលជាគណបក្សដើមមុនបញ្ចូលជាមួយគណបក្សសិទ្ធិមនុស្សដោយក្បត់ឆន្ទៈរបស់សកម្មជនទៅវិញ។ ដូច្នេះ សកម្មជននិងបេក្ខជនទាំងនោះក៏អស់ជំនឿលើគណបក្សនេះតែម្តង។


ទី២៖ សកម្មជន និងបេក្ខជនបក្សភ្លើងទៀន ឬអតីតសកម្មជនបក្សសង្គ្រោះជាតិសុទ្ធតែបានដឹងយ៉ាងច្បាស់ថា ការចូលរួមជីវិតនយោបាយជាមួយជនក្បត់ជាតិ ក្រឡិចក្រឡុចនិងពូកែខាង រត់ចោលស្រុកបែបនេះ ពួកគេ នឹងគ្មានវាសនាល្អឡើយ។ ជីវិត នយោបាយរបស់ពួកគេនឹងត្រូវចាញ់បោកគេ ហើយត្រូវគេ បោកប្រើរហូតគ្មានទីបញ្ចប់។ ជាលទ្ធផល លុយបានទៅគេដែលជាអ្នកប្រមូល ចំណែកសកម្មជនវិញលក់ផ្ទះសម្បែង ដីធ្លី ស្រែចម្ការ មាន់ ទា គោអំពែ ដើម្បីបម្រើនយោបាយបោកប្រាស់។ ជួនកាលត្រូវគេប្រើឲ្យធ្វើសកម្មភាពខុសច្បាប់ហើយត្រូវប្រឈមមុខផ្លូវច្បាប់ថែមទៀត។


ទី៣៖ សកម្មជននិងបេក្ខជនទាំងនោះយល់ឃើញថា មានតែគណបក្សប្រជាជនកម្ពុជាទេដែលជាគណបក្សរបស់

ប្រជាជនខ្មែរទូទាំងប្រទេស ហើយដែលពួកគេអាចផ្ញើវាសនាបាន។ ឆ្លងកាត់ការពិចារណាអស់ជាច្រើនឆ្នាំ ជាពិសេស បន្ទាប់ពីបានឃើញផ្ទាល់ភ្នែកនូវសកម្មភាពជាក់ស្តែងរបស់ អ្នកនយោបាយបក្សកាន់អំណាច ពួកគេមានទំនុកចិត្តយ៉ាងច្បាស់លាស់ថា មានតែការរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាទេទើបប្រទេសជាតិស្គាល់សុខសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍន៍គ្រប់វិស័យ។ នេះគឺជាការភ្ញាក់រលឹកដ៏ត្រឹមត្រូវបំផុតនិងទាន់ពេលវេលា។


តាមប្រភពព័ត៌មានពីបណ្តាខេត្តនានា ចលនាចាកចេញពី បក្សភ្លើងទៀន ហើយប្រកាសមករួមរស់ជាមួយគណបក្ស ប្រជាជនកម្ពុជាកំពុងតែបន្តកើតឡើងយ៉ាងផុលផុសលើស ពេលណាៗទាំងអស់។ ចលនានេះក៍កំពុងបង្កើតបាន

ជាខ្យល់ព្យុះបោកបក់ទៅលើភ្លើងទៀនដោយកម្លាំងខ្យល់ចេញពីផ្ទៃក្នុងរបស់ខ្លួនតែម្តងដោយគ្មានអ្នកណាផ្សេងទៅ

ពន្លត់ភ្លើងទៀនឡើយ។ សកម្មជន សកម្មនារីរបស់អតីតបក្សប្រឆាំង ហើយដែលឥឡូវត្រូវបានគេបោកឲ្យមកចូលបក្ស ភ្លើងទៀនវិញក៍កំពុងរួមគ្នាជាកម្លាំងដើម្បីបញ្ចប់ជីវិតអ្នកនយោបាយក្បត់ជាតិតត្រកូលដែរ៕


ដោយ: អ្នកនយោបាយតុកាហ្វេ












No comments:

Post a Comment