Monday, May 02, 2022

ប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺចំនួន២៩២នាក់, អតីតសមាជិកអតីតបក្សសង្គ្រោះជាតិ១៤០នាក់

(កំពង់ស្ពឺ)៖ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ កាលពីថ្ងៃអាទិត្យ ទី១ ខែឧសភា ឆ្នាំ២០២២ បានប្រកាសបញ្ចូលសមាជិកថ្មីចំនួន២៩២រូប មកពីភូមិទាំង១៥ នៃឃុំស្វាយចចិប ក្រោមវត្តមានលោក ញ៉ាញ់ ជាបហ៊ង ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំស្វាយចចិប តំណាងលោក វ៉ី សំណាង ប្រធានគណបក្សខេត្ត។ ពិធីនេះ ក៏មានការចូលរួមពីសមាជិកអចិន្ត្រៃយ៍គណបក្សស្រុក ក្រុមកាងារចុះជួយឃុំ គណៈកម្មាធិការបក្សឃុំជាច្រើននាក់ផងដែរ។

យោងតាមរបាយការណ៍របស់គណបក្សប្រជាជនខេត្តកំពង់ស្ពឺ បានឲ្យដឹងថា សមាជិកថ្មីដែលត្រូវបញ្ចូលទាំង២៩២នាក់ រួមមាន៖

*ទី១៖ មកពីអតីត CNRP សរុប១៤០នាក់ (ស្រី៥៨នាក់)
*ទី២៖ គ្រួសារសមាជិកគណបក្សគ្រប់អាយុ សរុប១៥២នាក់ (ស្រី៧៧នាក់)។

នៅក្នុងឱកាសនោះលោក ញ៉ាញ់ ជាបហ៊ង បានលើកឡើងថា ការរក្សាបានសមាជិកចាស់បូកបញ្ចូលការកសាងសមាជិកបក្សថ្មីបន្ថែមទូទាំងឃុំស្វាយចចិប របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ គឺជាកម្លាំងសាមគ្គីយ៉ាងរឹងមាំមួយសម្រាប់គណបក្ស ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ក៏ដូចជាធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ។

លោកបានបន្តថា សមាជិកបក្សចាស់ថ្មីមានតួនាទីយ៉ាងសំខាន់ក្នុងការខិតខំអនុវត្តឱ្យបានត្រឹមត្រូវតាមកម្មវិធីគោលនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស សំដៅការកសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវីធីនយោបាយរបស់គណបក្ស និងច្បាប់របស់រដ្ឋនានា ដោយត្រូវថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្សជានិច្ច និងការជួយគ្នាទៅវិញទៅមក និងត្រូវខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាពទាំងគុណធម៌ សីលធម៌ដើម្បីសម្រេចភារកិច្ចជូនសង្គមជាតិ។

លោកបានណែនាំដល់សមាជិកបក្រទាំងចាស់និងថ្មីត្រូវបន្តជំរុញការងារកសាងពង្រីកសមាជិកគណបក្សថ្មី ជាពិសេសក្នុងស្រទាប់យុវជន ដែលទើបនឹងគ្រប់អាយុបោះឆ្នោត ហើយត្រូវបំប៉នទាំងខាងនយោបាយសតិអារម្មណ៍ និងចាត់តាំង ព្រមទាំងជីវភាពរស់នៅធ្វើឱ្យសមាជិកគណបក្សមានភាពកក់ក្តៅផ្សារភ្ជាប់ជាមួយគណបក្ស និងការបោះឆ្នោតជូនគណបក្សឱ្យបានគ្រប់ៗគ្នា។

មួយវិញទៀត គឺការចូលរួមទប់ស្កាត់ល្បិចកលរបស់ក្រុមប្រឆាំងក្រៅច្បាប់ ទាំងក្នុង និងក្រៅប្រទេស ដែលបំផ្លើសពីការពិតនៅកម្ពុជា រួមជាមួយពួកបរទេសមួយចំនួនទៀត ដែលបានអំពាវនាវឱ្យមានការបះបោរផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ជាហេតុនាំឱ្យមានចលាចលប៉ះពាល់ដល់ស្មារតីសាមគ្គីផ្ទៃក្នុងជាតិទាំងមូល និងផលប្រយោជន៍ប្រជាជនទូទាំងប្រទេស៕




No comments:

Post a Comment