Monday, October 11, 2021

លេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ ចុះពិនិត្យការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច

សៀមរាប៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១  លេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ អង្គការយូណេស្កូប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការងារនៅការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច ដែលស្ថិតនៅកណ្ដាលបារាយណ៍ខាងលិច។

សូមបញ្ជាក់ថា ប្រាសាទមេបុណ្យខាងលិចបានចាប់ផ្តើមជួសជុលពីឆ្នាំ២០១២។ បច្ចុប្បន្ន ច្រាំងកសិន្ធុជុំវិញបានជួសជុលរួចជាស្ថាពរ និងកំពុងដំឡើងតួប៉មសងខាងជុំវិញសរុបមានចំនួន១២៕

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ

រូបភាព៖ ហាប់ គឹមអាន







No comments:

Post a Comment