Monday, October 11, 2021

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពតស្តីពីការបើកបង្ហូរទឹកដោយសន្សឹមៗ នៅក្នុងអាងស្តុកទឹកវារីអគ្គិសនីកំចាយ

(កំពត)៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១១ថ្ងៃត្រង់នេះ រដ្ឋបាលខេត្តកំពត និងក្រុមបច្ចេកទេស នៃទំនប់វារីអគ្គិសនីកំចាយ បានជូនដំណឹងថា ការបើកបង្ហូរទឹកដោយសន្សឹមៗ នៅក្នុងអាងស្តុកទឹកវារីអគ្គិសនីកំចាយ ក្រោយស្ថានភាពទឹក មានការកើនឡើងជាបន្តបន្ទាប់ដោយសារទឹកភ្លៀង។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត បញ្ជាក់ថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា ដោយស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា នៅទូទាំងខេត្តកំពតធ្វើឲ្យលំហូរទឹកចូលក្នុងអាងស្តុកទឹកទំនប់វារីអគ្គិសនីកំចាយមានចំនួនកើនឡើងដល់កំរិតត្រូវរំដោះទឹកចេញពីទំនប់។

ក្រុមបច្ចេកទេសនៃទំនប់វារីអគ្គិសនីកំចាយនឹងធ្វើការបើកបង្ហូរទឹកដោយសន្សឹមៗ នៅវេលាម៉ោង១១ និង០០នាទី ថ្ងៃត្រង់នេះនាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ។



 

No comments:

Post a Comment