Monday, October 11, 2021

អភិបាលរាជធានី៖ អាយុជីវិតប្រជាពលរដ្ឋ ជារឿងតែមួយគត់ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវការពារ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ក្នុងនាមអាជ្ញាធរដែលជាម៉ែ ជាឪរបស់បងប្អូនប្រជាពលរដ្ឋ ត្រូវការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ការបញ្ជាក់បែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនាថ្ងៃទី១០ ខែតុលាឆ្នាំ២០២១ ខណៈដែលលោកបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពទឹកជំនន់នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្រ្តខណ្ឌដង្កោរាជធានីភ្នំពេញ ខណៈដែលទឹកស្ទឹងនៅតែបន្តហក់ឡើង ដែលជាការព្រួយបារម្ភមួយរបស់

អាជ្ញាធររាជធានីភ្នំពេញ ក្នុងកិច្ចការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានធ្វើការណែនាំអោយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ត្រូវតាមដានស្ថានភាពទឹកឲ្យបានជាក់លាក់ ពេលដែលមានបញ្ហាអ្វីកើតឡើង យើងអាចត្រៀមជាមុនដើម្បីសង្គ្រោះប្រជាពលរដ្ឋ កុំឱ្យបាត់បង់ជីវិតនិងខូចខាតទ្រព្យសម្បត្តិ។

លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងទឹកជំនន់តាមស្ទឹងព្រែកត្នោតឆ្នាំនេះ អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីសង្គ្រោះប្រជាពលរដ្ឋ ពេលមានហានិភ័យកើតឡើង។

ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ លោក ម៉ៅ ប៊ុនធឿន ក្នុងឱកាសអមដំណើរលោក ឃួង ស្រេង នៅថ្ងៃទី១០ តុលា ២០២១ បានបញ្ជាក់ឲ្យព័ត៌មានយើងដឹងថា សម្រាប់ស្ទឹងព្រែកត្នោតនៅផ្នែកខាងលើ ទឹកមានកម្ពស់៥,១៦ម៉ែត្រ ស្រកចុះ០,៦២ ។ នៅចំណុចរលាំងជ្រៃ ទឹកមានកំពស់៧,២៨ម៉ែត្រ កើនឡើងលើសម្សិលមិញ០,២៨ ម៉ែត្រ។ យើងបាន

បើកទ្វារទឹកចំនួន៥ដើម្បីកុំឲ្យទឹកចាល់។ 

លោក ម៉ៅ ប៊ុនធឿន បន្តទៀតថា កម្ពស់ទឹកស្ទឹងព្រែកត្នោតដែលត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្ននោះ គឺចាប់ពី ៧ម៉ែត្រកន្លះទៅ៨ម៉ែត្រ ក្នុងនោះសម្រាប់ទ្វារទឹកកំពង់ទួល មានកំពស់៥,១៨ម៉ែត្រកើនឡើង០,៣៨ ម៉ែត្រ បើប្រៀបធៀបកាលពីថ្ងៃទី០៩តុលាម្សិលមិញ។ សម្រាប់ទ្វាទឹកកំពង់ទួលចំនួន៥ យើងបានបើកអោយដំណើរការចំនួន៤ទ្វាទឹក៕






No comments:

Post a Comment