Thursday, August 12, 2021

លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ឆ្នាំង និងមន្ទីរពាក់ព័ន្ធអញ្ជើញចូលរួមសិក្ខាសាលាស្ដីពីការប៉ាន់ប្រមាណតម្រូវការស្ដារឡើងវិញ(PDNA)

កំពង់ឆ្នាំង៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដែលរួមមាន លោកលៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត និងអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងលោក ប៊ុន សម្បត្តិ អនុប្រធានអង្គភាពច្រកចេញចូលតែមួយ និងជាសមាជិកាលេខាធិការដ្ឋាន រួមជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចំនួន២រូប, មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចំនួន២រូប, មន្ទីរអភិវឌ្ឍន៍បទខេត្តចំនួន២រូប បានចូលរួមសិក្ខាសាលាស្ដីពីការប៉ាន់ប្រមាណតម្រូវការស្ដារឡើងវិញ(PDNA) និងក្របខ័ណ្ឌស្ដារឡើងវិញក្រោយគ្រោះមហន្តរាយ(DRF)លើវិស័យដឹកជញ្ជូន ដែលសហការរៀនចំដោយគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងUNDP តាមប្រព័ន្ធឡាញ(ZOOM)។

ពិធីបើកសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឡាំ ហេង ហួត អនុប្រធានគណៈកម្មាធិការគ្រប់គ្រោះគ្រោះមហន្តរាយ (គ.ជ.គ.ម) និងជាអគ្គលេខាធិការគ.ជ.គ.ម ដោយមានការចូលរួមពីក្រុមការងារគ.ជ.គ.ម,ក្រសួងសេដ្ឋកិច្ច,ក្រសួងសាធារណការ និងដឹកជញ្ជូន,  ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងធនធានទឹកនិងឧតុនិយម,ក្រសួងបរិស្ថាន,វេទកាមនុស្សធម៌, និងខេត្តគោលដៅចំនួន៥។

គោលបំណងសិក្ខាសាលា ដើម្បីផ្ដល់មូលដ្ឋាន,គ្រឹះនៃវិធីសាស្រ្តPDNA និងDRF និងពិភាក្សាអំពីភាពស៊ាំជាក់លាក់ក្នុងប្រទេសកម្ពុជា ដោយផ្ដោតលើការអភិវឌ្ឍជំនាញ និងការពិភាក្សាស៊ីជម្រៅក្នុងវិស័យផ្លូវថ្នល់នៅកម្ពុជា។ សិក្ខាសាលាប្រព្រឹត្តទៅ រយ:ពេល៣រសៀល គឺចាប់ពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ដល់រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១៕




No comments:

Post a Comment