Thursday, August 12, 2021

អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ចុះពិនិត្យករណីទំនាស់បិទផ្លូវរវាងប្រជាពលរដ្ឋជាមួយនឹងប្រជាពលរដ្ឋនៅភូមិសេរីឆោម

កំពង់ឆ្នាំង៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកអម សុភា អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យករណីទំនាស់បិទផ្លូវរវាងប្រជាពលរដ្ឋ ជាមួយនឹងប្រជាពលរដ្ឋ នៅភូមិសេរីឆោម ឃុំច្រេស ស្រុកកំពង់ ត្រឡាច ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោកស្រីកែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រ បានសំណូមពរដល់ប្រជាពលរដ្ឋជាភាគីទំនាស់ទាំងសងខាង សូមរក្សាភាពអត់ធ្មត់ យោគយល់ អធ្យាស្រ័យគ្នា ចៀសវាងបង្កឲ្យមានបាតុភាពផ្សេងៗប៉ះពាល់ដល់ជីវភាពរស់នៅ និងការងារបង្កបង្កើនផលរបស់បងប្អូន ព្រមទាំងបានណែនាំឲ្យអាជ្ញាធរ និងជំនាញពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ផ្សះផ្សា ស្វែងរកដំណោះស្រាយសមស្រប ដែលភាគីទាំងសងខាងអាចទទួលយកបាន ពោលគឺទទួលបានលទ្ធផលឈ្នះ-ឈ្នះទាំងអស់គ្នា ដោយសន្តិវិធី៕





No comments:

Post a Comment