Thursday, August 12, 2021

លោក កែវ សុវណ្ណារ៉ា ផ្តល់អំណោយដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

កំពង់ឆ្នាំង៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២១   លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី ប៊ន សុភី អភិបាលរងខេត្ត បានទទួលអំណោយ និងថវិកាពីលោក កែវ សុវណ្ណារ៉ា អគ្គលេខាធិការងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) ក្រសួងមហាផ្ទៃដើម្បីចូលរួមជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងដំណាក់កាលកូវីដ-១៩ ដែលកំពុងឆ្លងចូលក្នុងគ្រួសារសហគមន៍។

អំណោយជាស្បៀង និងថវិកា ដែលលោក កែវ សុវណ្ណារ៉ា អគ្គលេខាធិការងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) ក្រសួងមហាផ្ទៃ និងក្រុមការងារ បាននាំយកមកឧបត្ថម្ភជូនរដ្ឋបាលខេត មានដូចជាអង្ករចំនួន០១តោន, ទឹកសុទ្ធ១០០កេស, មីជាតិ១០០កេស ទឹកសុីអុីវ៥០យួរ, ទឹកត្រី ៥០យួរ និងថវិកាចំនួន ២លានរៀល។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះលោក កែវ សុវណ្ណារ៉ា  ដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងអំឡុងពេលដែលរដ្ឋបាលខេត្តកំពុងតែមានការខ្វះខាត ហើយក៏ជាតម្រូវការចាំបាច់ សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូលផងដែរ ហើយអំណោយដែលបានមកពីសប្បុរសជនរដ្ឋបាលខេត្ត ត្រូវបានយកទៅបែងចែកទៅ តាមគោលដៅសំខាន់ៗក្នុងខេត្ត ដូចជាផ្គត់ផ្គង់ទៅតាមមណ្ឌលធ្វើចត្តាឡីស័ក និងគ្រោះមហន្តរាយផ្សេងៗទៀត ៕





No comments:

Post a Comment