Friday, August 13, 2021

អភិបាលខេត្តខេត្តបន្ទាយមានជ័យ ចុះផ្តល់អំណោយឧបត្ថម្ភ ជូនប្រជាពលរដ្ឋ ១៣១ គ្រួសារ ធ្វើចត្តាឡីស័កនៅផ្ទះ

បន្ទាយមានជ័យ ៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង កងកម្លាំង និងមន្ត្រីពាក់ព័ន្ធ នាថ្ងៃទី១២ ខែសីហាឆ្នាំ២០២១ អញ្ជើញនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ ឧបត្ថម្ភដល់ប្រជាពលរដ្ឋធ្វើចត្តាឡីស័កនៅផ្ទះចំនួន១៣១ ក្នុងសង្កាត់អូរអំបិល សង្កាត់ព្រះពន្លា និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ  ក្នុងមួយគ្រួសាររួមមាន អង្ករ ២៥គីឡូក្រាម, មី១កេស,ទឹកស៊ីអុីវ ១យួរ ទឹកត្រី១យួរ និងត្រីខ១យួរ ។

ក្នុងឱកាសនោះ លោក អ៊ុ រាត្រី បានមានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ ។

 ក្នុងឱកាសនោះ លោក អ៊ុ រាត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាជរខេត្ត យើងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ ។

 លោក អ៊ុ រាត្រី បានបន្តថា សូមពុកម៉ែបងប្អូនទាំងអស់
ចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី  ហ៊ុន សែន ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល ៕







 

No comments:

Post a Comment