Wednesday, July 07, 2021

ទេយ្យវត្ថុ និងបច្ច័យរបស់លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ត្រូវបានប្រគេនជូនព្រះចៅអធិការវត្តចំនួន ០៤ ក្នុងស្រុករលាប្អៀរ

 កំពង់ឆ្នាំង៖ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង តំណាងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បាននាំយកទេយ្យវត្ថុ និងបច្ច័យរបស់លោកបណ្ឌិតសភាចារ្យតាមរយៈ លោកលាង សេង ប្រធានក្រុមការងារ ចុះជួយឃុំ លោក គឹម វាសនា អនុប្រធាន និងក្រុមការងារ ប្រគេនជូនព្រះចៅអធិការវត្តទាំង៤ ក្នុងឃុំរលាប្អៀរ មានវត្តត្រពាំងស្នោ វត្តព្រះវិហារហ្លួង វត្តសិលាមណី និងវត្តសិរីសុវណ្ណ។

ក្នុងនោះមានការចូលរួមពីលោក សោម វឺន ប្រធានក្រុមប្រឹក្សាស្រុក លោក សេង វិចិត្រ អភិបាលរងស្រុក អាជ្ញាធរភូមិ ឃុំ និងអាចារ្យ គណៈកម្មការវត្ត។

ទេយ្យវត្ថុ និងបច្ច័យក្នុងមួយវត្តទទួលបានអង្ករ ៥០គីឡូក្រាម ទៀនចំណាំព្រះវស្សា១គូ ទឹកបរិសុទ្ធ២កេស មីម៉ាម៉ា ២កេស ទឹកផ្លែឈើ២កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ម៉ាស់ ១ប្រអប់ សាដក១កញ្ចប់ និងបច្ច័យ ១០០,០០០រៀល៕






No comments:

Post a Comment