Wednesday, July 07, 2021

ក្រសួងសុខាភិបាល ចេញសេចក្តីសម្រេចដាក់ឲ្យអនុវត្តគោលការណ៍ណែនាំប្រតិបត្តិ ស្តីពីការប្រើប្រាស់តេស្តរហ័សរកវីរុសកូវីដ-១៩

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចដាក់ឲ្យអនុវត្តគោលការណ៍ណែនាំប្រតិបត្តិ ស្តីពីការប្រើប្រាស់តេស្តរហ័សរកវីរុសកូវីដ-១៩

សម្រាប់គ្រឹះស្ថានសុខាភិបាលឯកជន, ស្ថាប័ន និងអង្គភាពរដ្ឋមិនមែនសុខាភិបាល, បណ្តាច្រកទ្វារចេញ-ចូលប្រទេស, ក្រុមហ៊ុនឯកជន រោងចក្រ-សហគ្រាស និងទីកន្លែងអាជីវកម្មផ្សេងទៀត និងសម្រាប់បុគ្គលឯកជន។


ក្រសួងសុខាភិបាល បានបញ្ជាក់ថា គោលការណ៍ណែនាំប្រតិបត្តិ ស្តីពីការប្រើប្រាស់តេស្ករហ័សរកវីរុសកូវីដ១៩នេះ ត្រូវបានរៀបចំឡើងដោយផ្អែកតាមស្ថានភាព នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងវត្តមាននៃករណីនាំចូលមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងប្រទេសកម្ពុជា។

ដើម្បីរួមចំណែកនៅក្នុងការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត គោលការណ៍ណែនាំប្រតិបត្តិនេះ ក៏ត្រូវមានវិសាលភាពអនុវត្តផងដែរ ចំពោះការធ្វើតេស្រហ័សរកអង់ទីហ្សែនកូវីដ-១៩ នៅតាមផ្ទះ ឬជាលក្ខណៈឯកជន។ គោលការណ៍ណែនាំប្រតិបត្តិនេះ នឹងត្រូវយកទៅប្រើប្រាស់ជំនួស «ឱ្យគោលការណ៍ណែនាំសម្រាប់ការប្រើប្រាស់តេស្តរហ័ស រកអង់ទីហ្សែនកូវីដ-១៩ ក្នុងសេវាសុខាភិបាលឯកជនស្របច្បាប់»។

ដោយឡែក គោលការណ៍ណែនាំប្រតិបត្តិនេះ មិនមានវិសាលភាពអនុវត្ត ចំពោះគ្រឹះស្ថានសុខាភិបាលសាធារណៈ, សេវាថែទាំ និងព្យាបាលជំងឺកូវីដ-១៩ និងសេវាដទៃទៀតដែលពាក់ព័ន្ធនឹងការប្រយុទ្ធជំងឺកូវីដ-១៩ ដែលការប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ត្រូវ បន្តអនុលោមទៅតាមគោលការណ៍ណែនាំ ដែលកំពុងនៅជាធរមាន៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល៖


No comments:

Post a Comment