Wednesday, July 28, 2021

លោក អម សុភា ៖ ការអនុវត្ត ៣ការពារ និង៣កុំ និងវិធានការរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន ទើបយើងអាចជៀសផុតពីការចម្លងនៃមេរោគកូវីដ-១៩

កំពង់ឆ្នាំង៖ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងថា ការអនុវត្ត ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាល អោយបានខ្ជាប់ខ្ជួនគឺអាចជៀសផុតពីការចម្លងនៃមេរោគកូវីដ-១៩។ លោកបានថ្លែងបែបនេះ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងបរិវេណវត្តនិគ្រោធារាម ស្ថិតក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក វេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រះសង្ឃ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋផងដែរ។

លោក អម សុភា បានមានប្រសាសន៍បន្តថា បច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ មិនទាន់មានការថយចុះនៅឡើយបានធ្វើអោយបណ្តាប្រទេសនៅជុំវិញពិភពលោកមានការឆ្លង និងស្លាប់ជាបន្តបន្ទាប់។ ក្នុងនោះលោកបានអំពាវនាវប្រគេនដល់ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ត្រូវធ្វើអនាម័យជាប់ជាប្រចាំដោយលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែល ដើម្បីសម្លាប់មេរោគមុនពេលប៉ះពាល់នៅលើផ្ទៃមុខ និងពេលបរិភោគអាហារ ពិសេសអនុវត្តអោយបានខ្ជាប់ខ្លួនតាមវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដើម្បីទាំងអស់គ្នាជៀសផុតពីជំងឺដ៏កាចសាហាវនេះ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានគូសបញ្ជាក់ អំពីការចម្លងនៃមេរោគកូវីដ និងវិធីសាស្ត្រទប់ស្កាត់កុំអោយឆ្លងគឺការអនុវត្តទៅតាមបច្ចេកទេស និងវិធានការនានារបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ ដូចជាកាលាងសំអាតដៃឱ្យបានញឹកញាប់ ការក្សាគំលាតសុវត្ថិភាព ពាក់ម៉ាស់ គឺពិតជាអាចទប់ស្កាត់បានការចម្លងនៃជំងឺកូវីដ-១៩នេះ ប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានោះ លោកក៏បាននាំយកគ្រឿងឧបភោគបរិភោគរបស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ប្រគេនដល់ព្រះចៅអធិការវត្តសម្រាប់ផ្គត់ផ្គង់ក្នុងអំឡុងពេលព្រះសង្ឃចូលព្រះវស្សាផងដែរ៕





No comments:

Post a Comment