Tuesday, June 15, 2021

អភិបាលរងខេត្តកោះកុងទទួលស្វាគមន៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីចុះពិនិត្យទីតាំងស្នើសូមវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត បានទទួលស្វាគមន៍ លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីចុះពិនិត្យទីតាំងស្នើសូមវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច (ក្រោម១០ហិកតា) ចំនួន ៣ គម្រោង ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោបក្នុងភូមិសាស្រ្តភូមិអន្លង់វាក់  ស្រុកកោះកុង នៃខេត្តកោះកុង។                                                                                   ការចុះពិនិត្យទីតាំងដីស្នើសូមវិនិយោគនេះក៏មានការចូលរួមពីអាជ្ញាធរស្រុក និងមេឃុំតាតៃក្រោម និងតំណាងក្រុមហ៊ុនស្នើសុំវិនិយោគ។                                                                           -ក្រោយពីការចុះពិនិត្យទីតាំងជាក់ស្តែង រដ្ឋបាលខេត្តក៏បានស្នើសូមនូវចំណុចមួយចំនួនដូចខាងក្រោម៖

 

១- សូមដោះស្រាយផលប៉ះពាល់នានាប្រសិនបើការអនុវត្តគម្រោងនេះបានប៉ះពាល់ដល់ការអាស្រ័យផល រឺកម្មសិទ្ធិឯកជន

២- សូមជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់កំរិតជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន

៣- សូមចូលរួមថែរក្សាបរិស្ថាន ធនធានធម្មជាតិ និងជីវចម្រុះ ពិសេសគឺការគ្រប់គ្រងសំណល់រឹង រាវ និងសំរាម                   

៤- ការអនុវត្តគម្រោងរបស់ក្រុមហ៊ុនត្រូវគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងលិខិតបទដ្ឋាននានា ដែលបានអនុញ្ញាតជូនក្រុមហ៊ុន និងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានប្រសិនបើមានតម្រូវការ៕







No comments:

Post a Comment