Tuesday, June 15, 2021

អំណោយមនុស្សធម៌ លោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយ សារជំងឺកូវីដ-១៩ នៅសង្កាត់កែប

នៅថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២១ លោក សោម ពិសិដ្ឋ  អភិបាលខេត្ត  និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រី ស  ម៉ាលីដា  រួមដំណើរដោយលោក លោកស្រី  អនុប្រធានអចិន្ទ្រៃយ៍ សមាជិក សមាជិកាគណៈកម្មាធិការសាខា ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត  ក្រុមប្រតិបត្តិ  និងអាជ្ញាធរសង្កាត់កែប  បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន ១១១គ្រួសារ មកពីភូមិចំនួន២ របស់សង្កាត់កែប  ពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណសាលាសង្កាត់កែប ក្រុងកែប  ខេត្តកែប។ 


នាឱកាសនោះ លោកប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  និងលោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋមកទទួលអំណោយទាំងអស់ដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាលលោកទាំងពីរ តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក  អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់  រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។ 


លោកទាំងទ្វេរបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាតហូបស្អាត ផឹកស្អាត  និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង ។ 


លេីសពីនេះ  លោកអភិបាលខេត្ត  បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមអនុវត្តវិធានការសុខាភិបាល  អោយបានដេីម្បីកាត់ផ្តាច់ការឆ្លងជំងឺកូវីដ-១៩  ដោយអនុវត្តគោលការណ៍  ៣ការពារ  និង៣កុំ អោយបានជាដាច់ខាត ។ 


អំណោយផ្តល់ជូនក្នុង១គ្រួសារៗ រួមមាន ៖ អង្ករ២៥គីឡូក្រាម, មី១កេះ ,ទឹកសុីអុីវ១យួរ, ទឹកបរិសុទ្ធ២យួរ  និងថវិកាមួយចំនួន

ផងដែរ៕







No comments:

Post a Comment