Wednesday, June 16, 2021

ពិធីប្រគល់-ទទួលមូលនិធិពីសប្បុរសជន អបអរសាទរខួបលើកទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១

ស្វាយរៀង៖ នៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានរៀបចំធ្វើពិធីប្រគល់-ទទួលមូលនិធិពីសប្បុរសជន អបអរសាទរខួបលើកទី ១៥៨ ទិវាពិភពលោក កាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ (ទាំងអស់គ្នា រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ) ក្រោមអធិបតីភាពលោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា មូលនិធិដែលបានប្រគល់ជូនសាខានាថ្ងៃនេះរួមមាន៖ លោក ខៀវ សំអុល ប្រធានមន្ទីរអប់រំយុវជន និងកីឡា ថវិកា ១ លាន ៥ សែនរៀល លោក ឥន ទឹម ប្រធានសាខាពន្ធដារខេត្ត ថវិកា ២ លាន រៀល លោក ស្រី សុធី និងលោកស្រី ចាន់ គីម ថវិកា ១០០ ដុល្លារ។  

នៅក្នុងពិធីប្រគល់ និងទទួលមូលនិធិ លោកស្រី ពៅ សុភាព បានមានប្រសាសន៍លើកឡើង ទោះបីទិវា ពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា មិនបានប្រារព្ធធ្វើ ២ ឆ្នាំជាប់គ្នា ដោយសារតែការ រាតត្បាតជាសកលនៃជំងឺកូវី-១៩ បណ្តាលឲ្យជួបផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនៅលើពិភពលោក ក៍ដូចនៅ ប្រទេសកម្ពុជាយើងផងដែរ  ជាហេតុនាំឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្តនីមួយៗ ប្រើប្រាស់សេចក្តីប្រកាស ព័ត៌មានរបស់កាកបាទក្រហមកម្ពុជា សម្រាប់ជាមូលដ្ឋាននៃការរកមូលនិធិដែលត្រូវរៀបចំជាកម្មវិធីប្រគល់-ទទួលដោយ អនុវត្តវិធានការ ៣ ការពារ ៣ កុំ និង២ ចូលរួមផ្សព្វផ្សាយនាមសប្បុរសជន និងធ្វើលិខិត ឬប័ណ្ណថ្លែងអំណរគុណជូនសប្បុរសជន ទាន់ពេលវេលា៕





No comments:

Post a Comment