Monday, February 24, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាមិនស្នើសុំការអនុគ្រោះ EBA ២០% មកវិញទេ សុំអ្នកនយោបាយ និងអ្នកវិភាគកុំព្យាយាមបំភ្លៃឱ្យសោះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបញ្ជាក់ជាថ្មីថា កម្ពុជាបានត្រៀមលក្ខណៈសម្បត្តិ និងត្រៀមស្មារតីរួចរាល់យូរហើយទៅលើការបាត់បង់ EBA ហើយកម្ពុជាក៏មិនស្នើសុំការអនុគ្រោះ EBA ២០% មកវិញទេ សុំអ្នកនយោបាយ និងអ្នកវិភាគកុំព្យាយាមបំភ្លៃឱ្យសោះ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់សារជាថ្មីថា កម្ពុជាក៏មិនអាចយកច្បាប់ និងអធិបតេយ្យជាតិរបស់ខ្លួនទៅដោះដូរជាមួយជំនួយឬការអនុគ្រោះណាមួយនោះឡើយ ហើយក៏មិនសុំការលើកលែង EBA នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នោះទេ។ លោកបន្តថា កម្ពុជាក៏មិនអាចយកអធិបតេយ្យជាតិទៅចរចាបានដែរ។
លើសពីនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសរំលេចផងដែរថា ខ្មោចដែលងាប់ទៅហើយ កុំសង្ឃឹមថា វាអាចរស់ឡើងវិញឱ្យសោះ៕




No comments:

Post a Comment