Monday, February 24, 2020

ក្រសួងការបរទេសច្រានចោលការចុះផ្សាយដែលគ្មានការទទួលខុសត្រូវនិងគ្មានវិជ្ជាជីវៈដែលធ្វើឱ្យមានការភាន់ច្រឡំពាក់ព័ន្ធនឹងជំងឺកូរ៉ូណា

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្ដីថ្លែងការណ៍ បដិសេធ ពាក់ព័ន្ធនឹងការអះអាងធ្វើឡើងដោយប្រព័ន្ធផ្សព្វ​ផ្សា​យ និងស្ថាប័នបរទេសមួយចំនួន ដែលនាំឱ្យសាធារណជន ជឿថាប្រទេសកម្ពុជាប្រហែលបា​នអនុញ្ញាតឱ្យអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណា ចាកចេញពីកប៉ាល់ទេសចរណ៍ Westerdam ដែលការអនុញ្ញាតនេះ បង្កើនការរីករាលដាលវីរុសកូរ៉ូណាជាសកល។
ដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួនជាមួយបទបញ្ញត្តិសុខភាពអន្តរជាតិ និងសហការយ៉ាងពេញទំហឹងជាមួយអាជ្ញាធរសុខភាពដែលទទួលស្គាល់ទូទាំងពិភពលោករួមមាន អង្គការសុខភាពពិភពលោក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជម្ងឺរបស់សហរដ្ឋអាមេរិក ក្រសួងសុខាភិបាលបានធ្វើតេស្តយ៉ាងល្អិតល្អន់លើអ្នកដំណើរ និងសមាជិកក្រុមនាវិកទាំងអស់ចំនួន២២៥៧នាក់៕

សូមអានសេចក្តីថ្លែងការណ៍ខាងក្រោម៖




No comments:

Post a Comment