Monday, February 03, 2020

ដំណើរទស្សនកិច្ចនៅក្រុមហ៊ុនឧស្សាហកម្មការពារជាតិ សាធារណរដ្ឋតួកគី

ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាមិត្តភាព និង ជាផ្លូវការនៅសាធារណរដ្ឋតួកគីនៅថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២០ គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ដឹកនាំដោយលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ អមដំណើរដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេ នីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួង ការពារជាតិ បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅក្រុមហ៊ុន នូរ៉ូ ម៉ាគីណា ( NuroMakina) ដែលជាក្រុមហ៊ុនឧស្សា ហកម្មយោធា ផលិតរថពាសដែកដ៏ធំមួយ នៅក្នុងទីក្រុង អង់ការ៉ា នៃសាធារណរដ្ឋតួកគី។
រថពាសដែក ដែលផលិតដោយក្រុមហ៊ុន NuroMakina ត្រូវបានទទួលស្គាល់ និងប្រើប្រាស់ជាទូទៅនៅលើពិភព លោក ក្នុងវិស័យយោធា លើកិច្ចការការពារសន្តិសុខ និងប្រតិបត្តិការរក្សាសន្តិភាព។
លោក ទៀ បាញ់ បានវាយតំលៃចំពោះការរីកចំរើនផ្នែកឧស្សាហកម្មយោធា របស់ប្រទេសតួកគី ជាពិសេសរថពាសដែក ដែលផលិតដោយក្រុមហ៊ុន NuroMakina មានសមត្ថភាពអាចចល័ត និងធ្វើតំណើរគ្រប់ស្ថានភាពផ្លូវទាំងអស់។ លោក បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងការពារជាតិកម្ពុជានៅក្រុមហ៊ុន NuroMakina គឺមានសារៈសំខាន់ ដើម្បីសិក្សាស្វែង យល់អំពីការរីកចំរើនឧស្សាហកម្មយោធា របស់ប្រទេសតួកគី។
បន្ទាប់ពីបានធ្វើទស្សនកិច្ចនៅក្រុមហ៊ុន NuroMakina រួចមក លោក ទៀ បាញ់ ព្រមទាំងប្រតិភូអមដំណើរក៏បា ន បន្តទៅធ្វើទស្សនកិច្ចនៅក្រុមហ៊ុន អែហ្វ អិន អេស អេស ( FNSS) ជាក្រុមហ៊ុន ឧស្សាហកម្មយោធាផលិត យានយន្ត រថក្រោះ រថពាសដែក និងវិស្វកម្ម សំរាប់កង ទ័ពតួកគី។ ក្រុមហ៊ុន FNSS ត្រូវបានបង្កើតឡើងចាប់ តាំងពីឆ្នាំ ១៩៨៨។ ផលិតផលដំបូងគេដែលក្រុមហ៊ុនបានផលិត គឺរថពាសដែលប្រយុទ្ធសម្រាប់ កងទ័ព ជើង គោកតួកគី។ បន្ទាប់មកក្រុមហ៊ុនបានចាប់ផ្តើមបង្កើតនូវផលិតផលដោយបានលក់ដល់អតិថិជន ទាំងក្នុងស្រុក និងអន្តរជាតិ។ ក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងប្រតិភូអមតំណើរ ក៏បានអញ្ជើញទស្សនាខ្សែសង្វាក់ផលិតយានយន្ត និងការបើកបរបង្ហាញជូនប្រតិភូទស្សនាផងដែរ។
ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចជាមិត្តភាព និង ជាផ្លូវការនៅសាធារណរដ្ឋតួកគី លោក ទៀ បាញ់ និងភរិយា ព្រមទាំងប្រតិភូអមតំណើរ បានអញ្ជើញស្វែងយល់ពី សង្គម និងវប្បធម៌ របស់ប្រទេសតួកគី ក្នុងនោះក៏បានអញ្ជើញទៅទស្សនា វាំង Topkapi និងទៅទស្សនា សារ មន្ទីរ Hagia Sofia ស្ថិតនៅទីក្រុង អ៊ិស្តានប៊ុល ផងដែរ៕



No comments:

Post a Comment