
ឯកឧត្តម កៅ គីមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានដឹងឱ្យថាលោកសាស្រ្តាចារ្យ Anh Moon Suk ជាប្រធាននៃគណៈកម្មាធិការប្រឹក្សាយោបល់ ដែលនៅក្រោមប្រធានាធិបតី នៃ សាធារណរដ្ឋកូរ៉េ បានដឹកនាំមកនូវសមាជិកមួយចំនួន រួមទាំងអគ្គនាយកនៃការិយាល័យ e-government និងប្រធាននៃភ្នាក់ងារសង្គមព័ត៌មានជាតិ និងអ្នកឯកទេសមួយចំនួនទៀត។ នៅក្នុងជំនួបសម្ដេចតេជោនាយករដ្ឋមន្ត្រីបានសម្ដែងសេចក្ដីរីករាយដែលបានជួប ស្ថាបនិកនៃ e-government របស់ប្រទេសកូរ៉េ ហើយសម្ដេចជម្រាបថា បច្ចុប្បន្ននេះ កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចកំពុងជំរុញe-government ហើយសង្ឃឹមថាកូរ៉េ អាចបន្តជួយរាជរដ្ឋាភិបាលលើ e-governmentនេះ។ លោកសាស្រ្តាចា រ្យ Anh Moon Suk បានលើកឡើងបទពិសោធន៍ខ្លះ របស់រដ្ឋាភិបាលកូរ៉េ ជាពិសេសកន្លងមកនេះគឺខាងការិយាល័យ e-government របស់កូរ៉េ បា នចុះកិច្ចព្រមព្រៀងជាមួយក្រសួងមហាផ្ទៃកម្ពុជា ពាក់ព័ន្ធនឹងការជំរុញ e-government នេះហើយរដ្ឋាភិបាលកូរ៉េចង់ជំរុញកិច្ចសហប្រតិបត្តិការរវាងកូរ៉េនិងកម្ពុជាពាក់ព័ន្ធនឹងការងារ e-go vernment ដោយលោកសាស្រ្តាចារ្យបញ្ជាក់ថា ប្រធានាធិបតីរបស់កូរ៉េ ក៏មានឆន្ទៈខ្ពង់ខ្ពស់ខ្លាំង ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រីស្នើឱ្យភាគីកូរ៉េផ្ដល់នូវចែករំលែកបទពិសោធន៍ជាក់លាក់ ពាក់ព័ន្ធនិង e-government នេះជាមួយកម្ពុជាតែម្ដង។ ជាងនេះទៀតលោកសាស្ត្រាចារ្យ Anh Moon Suk អាចអញ្ជើញ ទៅកម្ពុជាដើម្បីជួយក្នុងការបណ្ដុះបណ្ដាលក៏ដូចជាការរៀបចំផែនការមេសម្រាប់ e-government ផងដែរ។ ក្នុងឱកាសនោះដែរ លោកសាស្ត្រចារ្យ Anh Moon Suk ក៏បានមានប្រសាសន៍ថាប្រធានាធិបតីកូរ៉េបានថ្លែងអំណរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលមានគំនិតផ្ដួចផ្ដើមនៅក្នុងការឱ្យមានកិច្ចប្រជុំកំពូល មេគង្គ-កូរ៉េ។ លោកសាស្ត្រាចារ្យបានមានប្រសាសន៍បន្តថានៅក្នុងប្រទេសកូរ៉េគឺមានភ្នាក់ងារសង្គមព័ត៌មានជាតិរបស់កូរ៉េ និងជាស្ថាប័នទទួលខុសត្រូវមួយ ក្នុងការជួយដល់រដ្ឋាភិបាលកម្ពុជាក្នុងការធ្វើយ៉ាងណាបណ្ដុះបណ្ដាលលើវិស័យ IT ពាក់ព័ន្ធនឹង e-g overnment នេះ។
ជារួមក្រោយពីការសិក្សា នឹងពិភាក្សារួចហើយនោះ គឺខាងរដ្ឋាភិបាលកូរ៉េនឹងរៀបចំការផ្ដល់ជាជំនួយឥតសំណងដល់ប្រទេសកម្ពុជា ក្នុងការពាក់ព័ន្ធនឹង e-government នេះ ក្នុងការបណ្ដុះបណ្ដាលនិងការរៀបចំផែនការមេ និងការអភិវឌ្ឍធនធាន មនុ ស្ស ក្នុង វិស័យ e-government។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ដែរថាពាក់ព័ន្ធនឹង e-gavement នេះរាជរដ្ឋាភិបាលកម្ពុជាក៏ធ្វើការបានមួយចំនួនធំដែរហើយ ហើយអ្វីដែលសម្ដេចចង់បាននោះ គឺការបណ្ដុះបណ្ដាលការរៀបចំផែនការមេការចែករំលែកបទពិសោធន៍ជាពិសេសទៀតក្នុងការបណ្ដុះបណ្ដាលមន្ត្រី មុននឹងរៀបចំផែនការមេឬ ផែនទីចង្អុលផ្លូវពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលផ្នែក e-government នេះ។ សម្ដេចតេជោក៏បានស្នើសុំឱ្យខាងភាគីកូរ៉េ ស្វែងយល់ពីស្ថានភាពនៃ IT ក៏ដូចជា e-goverment នៅប្រទេសកម្ពុជា មុននឹងការរៀបចំផែនការមេនេះក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ។ ទន្ទឹមនិងនេះដែរលោក សាស្រ្តាចារ្យ Anh Moon Suk បានមានប្រសាសន៍ដែរថា e-government នេះអាចជួយរដ្ឋាភិបាលកម្ពុជានៅក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសធ្វើយ៉ាងណាឱ្យមន្ត្រីរាជរដ្ឋាភិបាលជាមន្ត្រីរាជការអាច រៀនសូត្រ ឱ្យបានច្រើន ដើម្បីចូលរួមការអនុវត្តនៅ e-governmentនេះ ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ជាពិសេសនៅក្នុងការរៀបចំការបណ្ដុះបណ្ដាលការរៀបចំផែនការមេ ហើយនិងស្វាគមន៍ចំពោះជំនួយពីកូរ៉េ ក្នុងការបណ្ដុះបណ្ដាលផងដែរដើម្បីធ្វើយ៉ាងណាឱ្យe-government ប្រទេសកម្ពុជាមានការរីកចម្រើនមួយកម្រិតធំទៀត៕
ដោយ ជឹម ណារី




No comments:
Post a Comment