បន្ទាប់ពីបានទទួលជួបជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី
ប្រចាំនៅកម្ពុជា ដែលត្រូវបានបញ្ចប់បេសកកម្មកាទូតរួចហើយនោះ នៅព្រឹកថ្ងៃទី០២ ខែធ្នូ
ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Carmen
Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា។
នៅក្នុងជំនួបនេះ លោកស្រីបានសម្តែងនូវការភ្ញាក់ផ្អើលនិងអបអរសាទរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍរបស់កម្ពុជា។
ជាមួយគ្នានេះ លោកស្រីបានមានប្រសាសន៍ថាកម្ពុជាយើងមានការអភិវឌ្ឍនិងកំពុងដើរលើផ្លូវត្រូវក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពលើបញ្ហាប្រែប្រួលអាកាសធាតុ
ការថែរក្សាគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយចីរភាព។
ទន្ទឹមនឹងនោះ លោកស្រីបានមានប្រសាសន៍បន្ថែមថាទាំងនេះគឺទទួលបានមកពីសុខសន្តិភាព
និងស្ថិរភាពដែលកម្ពុជាទទួលបានហើយសុខសន្តិភាព ស្ថិរភាពនេះ
ទៀតសោធគឺជាមូលដ្ឋានចាំបាច់បំផុត សម្រាប់អនាគតកម្ពុជាយើង
សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក៏ដូចជាសម្រាប់យុវជនជំនាន់ក្រោយរបស់កម្ពុជាផងដែរ។
ក្នុងន័យនេះលោកស្រីបានមានប្រសាសន៍ថា លោកស្រីពិតជាមានមោទនភាពណាស់ចំពោះកម្ពុជា
នឹងបន្តជាដៃគូជួយកម្ពុជាយើងដើម្បីគាំទ្រដល់ការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាពជាភាព។
ជាការឆ្លើយតប
លោកនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរជូនចំពោះលោកលោកស្រីCarmen ដែលបានត្រូវតែងតាំងជាអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណនូវការមើលឃើញពីសុខសន្តិភាព
និងស្ថិរភាពកម្ពុជា ដែលលោកស្រីបានលើកឡើងព្រោះអ្វីដែលលោកជំទាវបានលើកឡើងគឺជាមូលដ្ឋានមួយដែលកម្ពុជានិងសហគមន៍អឺរុបអាចបន្តធ្វើការរួមគ្នាពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំថែមទៀត។
លោកនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណជូនដល់សហគមន៍អឺរ៉ុប
ដែលបានជួយដល់កម្ពុជា ជាពិសេសក្នុងការកាត់ទោសអតីតថ្នាក់ដឹកនាំកំពូលៗខ្មែរក្រហម
និងបានជួយដល់កម្ពុជាជាច្រើនដែរលើវិស័យដទៃទៀត។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី
បានមានប្រសាសន៍ថា យើងគប្បីឈរលើមូលដ្ឋានត្រឹមត្រូវនូវរាល់កិច្ចការងារដែលយើងបានសហការគ្នាកន្លងមក
និងស្វែងរកនូវអ្វីដែលយើងអាចសហការធ្វើការរួមគ្នាបន្តទៀតក្នុងភាពជាដៃគូរផង
និងក្នុងកិច្ចពង្រឹងពង្រីកទំនាក់ទំនងរវាងសហគម
ន៍អឺរ៉ុប និងកម្ពុជាផង។
ន៍អឺរ៉ុប និងកម្ពុជាផង។
លោកនាយករដ្ឋមន្ត្រី
បានជូនពរ លោកលោកស្រិ Carmen Moreno សូមទទួលបាន នូវសុខភាពល្អ
និងជោគជ័យក្នុងបេកសកកម្មថ្មីនេះ៕
No comments:
Post a Comment