ទីបំផុត លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន
បានប្រកាសយ៉ាងច្បាស់បំផុត កំណត់យកថ្ងៃ៩ វិច្ឆិកាខាងមុខ ធ្វើពិធីទទួលទានអំបុកខ្មែរទូទាំងប្រទេស
ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ដែលផ្ទុយពីសារនយោបាយដ៏មហាគ្រោះថ្នាក់បំផុតដែលមេឧទ្ទាមក្រៅច្បាប់
សម រង្ស៊ី និងគូកនបាននិងកំពុងប្រព្រឹត្តិប្រឆាំងនឹងរដ្ឋធម្មនុញ្ញ
ប្រឆាំងនឹងរបបរាជានិយម។
ក្នុងរយៈពេលចុងក្រោយថ្មីៗនេះ
មេឧទ្ទាមក្រៅច្បាប់និងគូកនបាននិងកំពុងអនុវត្តផែនការផ្តួលរំលំរាជរដ្ឋាភិបាល
ផ្តូររបបរាជានិយម ដូររដ្ឋធម្មនុញ្ញ ដែលជាទង្វើខុសច្បាប់
ប្រឆាំងនឹងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល ប្រឆាំងនឹងស្មារតីសាមគ្គីជាតិ ឯកភាពជាតិ
ការផ្សះផ្សារជាតិ ពិសេស ប្រឆាំងនឹងឆន្ទៈរបស់ប្រជាជនខ្មែរដែលជាម្ចាស់នៃជោគវាសនាប្រទេសជាតិរបស់ខ្លួនទៅវិញ។
ការបំផុសបំផុល និង ការញុះញង់ដោយខុសច្បាប់ឱ្យប្រជាជន និងកងកម្លាំងប្រដាប់អាវុធងើបបះបោរធ្វើរដ្ឋប្រហារ
ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ពិតជាទង្វើររដ្ឋប្រហាររដ្ឋធម្មនុញ្ញ
ដូររបបរាជានិយម ប្រឆាំងព្រះមហាក្សត្រ
ដែលផ្ទុយពីបំណងប្រាថ្នាពិតប្រាកដរបស់ប្រជាជន និងជាតិមាតុភូមិ។
ជាក់ស្តែង លោកនាយករដ្ឋមន្រ្តី ហ៊ុន
សែន បានប្រកាសយ៉ាងច្បាស់បំផុត ដោយគ្មានការស្រពិចស្រពិលអ្វីឡើយចំពោះមហាជនទូទៅថា
បើទោះបីទឹកទន្លេនៅសល់តែកន្លះម៉ែត្រក៏ត្រូវបា្ររពពិធីបុណ្យអ៊ុំទូកដែរ ហើយ ៩
វិច្ឆិកាខាងមុខ គឺជាទិវាឯករាជ្យជាតិ ហើយក៏ជាពេលវេលាដ៏ពិសេសបំផុត
សម្រាប់ប្រជាជនខ្មែរត្រូវរួបរួមសាមគ្គីជាកម្លាំង តាមរយៈពិធីទទួលទានអំបុកខ្មែរ
ដើម្បីបង្ហាញការរួបរួមសាមគ្គីជាកម្លាំង ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងត្រូវជ្រោងទង់សុខសន្តិភាព
ដើម្បីការអភិវឌ្ឍជាតិ។ ចំពោះបាវចនាខ្មែរ គឺ ជាតិ សាសនា ព្រះមហាក្សត្រ
ពិតជាត្រូវបានចារិកក្នុងរដ្ឋធម្មនុញ្ញខ្មែរ
ដែលប្រជាជនខ្មែរទាំងអស់ក្នុងនគរនេះត្រូវគោរពបំផុត
ហើយគ្មានអ្នកណាម្នាក់អាចនៅពីលើច្បាប់បានឡើយ។
ទង្វើប្រមាថព្រះមហាក្សត្រខ្មែរពីសំណាក់មេចលនាឧទ្ទាមក្រៅច្បាប់
និងគូកនម្តងហើយមុំ្តងទៀត គឺ ពិតជាចេតនាធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ
ប្រឆាំងរដ្ឋធម្មនុញ្ញ ផ្តួលរំលំរាជរដ្ឋាភិបាល ផ្តូរបបរាជានិយម គឺពិតជាទង្វើក្បត់ជាតិ
ក្បត់សាសនា
ក្បត់ព្រះមហាក្សត្រខ្មែរយ៉ាងប្រាកដ
ដែលប្រជារាស្រ្តក្នុងនគរនេះមិនអាចទទួលយកបានជាដាច់ខាត។
ប្រជារាស្រ្តខ្មែរទូទាំងនគរនឹងរួបរួមសាមគ្គីជាកម្លាំងដើម្បីការពារជាតិ សាសនា
ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ការពាររាជរដ្ឋាភិបាល
និងទោះតម្លៃណាក៏ដោយក៏ត្រូវជ្រោងទង់សន្តិភាពឱ្យបានគង់វង់ជាដាច់ខាត។
៩វិច្ឆកា
ប្រជារាស្រ្តខ្មែរទូទាំងនគរនឹងអបអរសារទទិវាឯករាជ្យជាតិខ្មែរ ថា ខ្មែរខ្លាំង
ខ្មែរត្រូវតែរឹងមាំងើបឡើងយ៉ាងអង់អាចក្នុងពិធីទទួលទានអំបុកខ្មែរ
ដើម្បីថែរក្សាការពារជាតិ សាសនា ព្រះមហាក្សត្រយើងឱ្យបានឋិតឋេរគង់វង់
ការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ការពាររាជរដ្ឋាភិបាល និងការពារសុខសន្តិភាព។
៩វិច្ឆិកា ប្រជារាស្រ្តខ្មែរប្រឆាំងដាច់ខាត
និងទប់ស្កាត់ឱ្យខាងតែបាននូវទង្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ រដ្ឋប្រហារដូររបបរាជានិយម
និងរដ្ឋប្រហារទំលាក់រាជរដ្ឋាភិបាលស្របច្បាប់។
ជារួម
ប្រជារាស្រ្តខ្មែរទូទាំងនគររួបរួមសាមគ្គីគាំទ្ររាល់វិធានការផ្លូវច្បាប់ទាំងអស់របស់រាជរដ្ឋាភិបាលប្រឆាំងដាច់ខាតនូវទង្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ
រដ្ឋប្រហាដូរបបរាជានិយម និងរដ្ឋប្រហារទំលាក់រាជរដ្ឋាភិបាលស្របច្បាប់ពីសំណាក់មេចលនាឧទ្ទាមក្រៅច្បាប់
សម រង្ស៊ី និងគូកន។ ៩វិច្ឆិកា ប្រជារាស្រ្តខ្មែរត្រូវជ្រោងទង់សន្តិភាព
ដើម្បីសេចក្តីសុខសាន្តសង្គមជាតិ និងសង្គមគ្រួសារយើង និងដើម្បីការកសាង
និងការអភិវឌ្ឍ។
៩វិច្ឆិកាប្រជារាស្រ្តខ្មែរសូមចូលរួមអបអរសាទរប្រារព្វទិវាឯករាជ្យជាតិខ្មែរ
និងចូលរួមពិធីទទួលទានអំបុកខ្មែរ ដើម្បីថែរក្សាការពារជាតិ សាសនា
ព្រះមហាក្សត្រឱ្យបានឋិរតឋេរគង់វង់ជាដាច់ខាត។ ដូច្នះ ស្មារតី៩វិច្ឆិកា គឺ
ការពារជាតិ សាសនា ព្រះមហាក្សត្ររបស់យើង៕
ដោយ ឡុង បូរិតា
No comments:
Post a Comment