Wednesday, May 02, 2018

ពីអ្នកបោះឆ្នោតងាប់ស្តូកស្តឹងទៅជាអ្នកបោះឆ្នោតដួលសន្លប់បាត់ស្មារតី៖ ម៉ាឡេស៊ី​ឱប​ខ្លួន​ទៅ​នឹង​ការ​បោះ​ឆ្នោត​ដ៏​ស្មោគ​គ្រោគ

ចាប់តាំងពីអ្នកបោះឆ្នោត ការជ្រៀតជ្រែកការបោះឆ្នោត រហូតទៅដល់ការដាច់ភ្លើងរលត់សូន្យឈឹងដោយអាថ៌កំបាំងអំឡុងពេលនៃការរាប់សន្លឹកឆ្នោតឡើងវិញនោះ ដែលធ្វើឱ្យសកម្មជនម៉ាឡេស៊ីនឹងប្រមូលកម្លាំងគ្នាដើម្បីប្រយុទ្ធទៅនឹងការកេងបន្លំ ដែលរីករាលដាលនូវអ្វីដែលគេខ្លាចថា នឹងមានការបោះឆ្នោតដ៏ស្មោកគ្រោកបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសនេះ។

នាយករដ្ឋមន្រ្តី Najib Razak កំពុងតែប្រឈមនឹងការធ្វើសាកល្បងដ៏ធ្ងន់មួយនៅក្នុងថ្ងៃបោះឆ្នោតថ្ងៃទី៩ ខែឧសភា នេះ ដោយសារតែមានរឿងអាស្រូវអំពើពុករលួយជុំវិញមូលនិធិរដ្ឋ 1MDB ដែលនាំឱ្យមិនសប្បាយចិត្ត ចំពោះការកើនឡើងសោហ៊ុយរស់នៅ និងភាពប្រ​ឈម​ដែលកើតចេញពីអតីតមេដឹកនាំជើងចាស់ Mahathir Mohamad ។

ខណៈដែលការបន្លំសន្លឹកឆ្នោតបានញាំញ៉ើការបោះឆ្នោតនៅម៉ាឡេស៊ីលើកមុនៗ អ្នកសង្កេតការណ៍មានការព្រួយបារម្ភថា នឹងមានស្ថានភាពធ្ងន់ធ្ងរមានន័យថា ការលួចបន្លំសន្លឹកឆ្នោតដោយសម្ព័ន្ធបក្សកាន់អំណាចដ៏យូរ Barisan Nasional (BN) នឹងកាន់តែមានច្រើនជាងនេះ ដែលមិនធ្លាប់មានពីមុនមក។

ជាការឆ្លើយតប ក្រុមប្រឆាំង និងក្រុមសង្គមស៊ីវិលកំពុងបង្ហាត់អ្នកត្រួតពិនិត្យការបោះឆ្នោតដើម្បីរាំងខ្ទប់ការកេងបន្លំការបោះឆ្នោត ខណៈក្រុមកែទម្រង់ការបោះឆ្នោតនាំមុខមួយឈ្មោះ​ថា  Bersih បានបង្កើតវេទិកានៅតាមអនឡាញ ដើម្បីរាយការណ៍អំពីការចោទប្រកាន់ការបោះឆ្នោតនេះ។

លោក Bridget Welsh អ្នកជំនាញនៅម៉ាឡេស៊ីមកពីសកលវិទ្យាល័យ John Cabot បានប្រាប់ AFP ថា «ការបោះឆ្នោតនេះមិនមែនគ្រាន់តែស្មោកគ្រោកប៉ុណ្ណោះទេ ប៉ុន្តែវាស្មោក​គ្រោក​ខ្លាំងណាស់»។ «ភាពមិនប្រាកដប្រជារបស់លោក Najib កំពុងតែធ្វើឱ្យដំណើរការ​បោះ​ឆ្នោតមិនស្របច្បាប់»។

សូម្បីតែមុនពេលការបោះឆ្នោតបានចាប់ផ្តើមក៏ដោយ ក្រុមអ្នកជំនាញ Bershi បានបង្ហាញនូវកង្វល់ថា ការបោះឆ្នោតនេះបានធ្លាក់ចូលទៅក្នុងការទិញលក់ឡៃឡុងដោយចំហទៅលើសន្លឹកឆ្នោត ដោយសារតែមេដឹកនាំក្នុងស្រុកជាពិសេសមកពីគណបក្ស BN ហើយក៏ដូចជាបក្សប្រឆាំងបានផ្តល់លុយ និងអំណោយ ដូចជាទូរទស្សន៍ និងម្ហូបអាហារ។

ដោយសារតែក្រុមសង្កេតមើល Bershi នេះថា ខ្លួនបានទទួលពាក្យបណ្តឹងជាង ៨០ ករណីពីសាធារណជនដែលបង្កឱ្យមានក្តីកង្វល់អំពីលទ្ធផលដែលកើតចេញពីការបោះឆ្នោត។

ពាក្យបណ្តឹងទាំងអស់នេះរាប់បញ្ចូលទាំងរបាយការណ៍ព័ត៌មានស្តីពីអ្នកបោះឆ្នោត «ខ្មោច» ដូចជា ប្រជាជនដែលបានស្លាប់ ប៉ុន្តែនៅតែមានឈ្មោះនៅក្នុងបញ្ជី ឬអ្នកដែលមានឈ្មោះ ក៏ប៉ុន្តែមិនដែលបានចុះឈ្មោះក្នុងបញ្ជី។

នៅពេលការបោះឆ្នោតចុងក្រោយនៅឆ្នាំ ២០១៣ នៅពេលដែលបក្សកាន់អំណាច BN បាន​ថយចំនួនសន្លឹកឆ្នោតជាលើកដំបូងចាប់តាំងពីម៉ាឡេស៊ីបានបានឯករាជ្យពីចក្រភពអង់គ្លេសនៅឆ្នាំ ១៩៥៧ ការបោះឆ្នោត ២០១៨ មានការចោទប្រកាន់ថា មានការលួចបន្លំច្រើន។

ហើយក៏មានអំពីអ្នកបោះឆ្នោតដែលគេមានការ «សង្ស័យ» ដែលរួមបញ្ចូលទាំងជនបរ​ទេស​ផងនោះថា បានជិះយន្តហោះទៅបោះឆ្នោតឱ្យបក្សកាន់អំណាច BN  នៅមណ្ឌលបោះឆ្នោតសំខាន់។

ទឹកខ្មៅដែលគេគិតថា អាចលុបបានត្រូវបានគេរកឃើញថា លាងយ៉ាងងាយចេញពីម្រាមដៃអ្នកបោះឆ្នោត ដែលទឹកខ្មៅទាំងនេះត្រូវបានប្រើប្រាស់នៅក្នុងការបោះឆ្នោតជាតិម៉ាឡេស៊ីជាលើកដំបូង ហើយរដ្ឋាភិបាលបានលក់ ព្រមទាំងធានាថា ប្រឆាំងទៅនឹងការបោះឆ្នោតឆ្នោតច្រើនដង។​

មានការដាច់ភ្លើងអគ្គីសនីភ្លាមនៅមណ្ឌលបោះឆ្នោត ដែលនោះក៏ជាបទពិសោធន៍ផងដែរ អំឡុង​ពេលការរាប់សន្លឹកឆ្នោត ដែលបង្កឱ្យមានការសង្ស័យជាច្រើនថា មានការជ្រៀតជ្រែកក្នុងការបោះឆ្នោត ជាអ្វីមួយដែលបក្សកាន់អំណាចបានបដិសេធ។

ក្នុងក្តីសង្ឃឹមដែលកើតចេញពីអ្វីដែលពួកគេរំពឹងទុកថា ជាការកេងបន្លំដ៏ច្រើនសន្ធឹកសន្ធាប់ ក្រុម Bersih និងក្រុមផ្សេងទៀតក៏បានហ្វឹកហ្វឺនអ្នកស្ម័គ្រចិត្ត ដើម្បីត្រួតពិនិត្យទៅលើការបោះឆ្នោតនៅថ្ងៃបោះឆ្នោតនោះ។

នៅក្នុងសាលប្រជុំមួយនៅ Kuala Lumpur មានអ្នកស្ម័គ្រចិត្តប្រហែល ១០០ នាក់ដែលជាក្រុមមានទំនាក់ទំនងទៅនឹងបក្សប្រឆាំងឈ្មោះថា គណបក្សយុត្តិធម៌ប្រជាជន។

ពួកគេបានជួបជុំគ្នាជាមួយគ្រូបង្ហាត់ដែលធ្វើខ្លួនជាទីភ្នាក់ងារបោះឆ្នោត ហើយបង្រៀនពួកគេអំពីរបៀបត្រួតពិនិត្យសក្មភាពសង្ស័យ។

លោក Matthew Lai បានប្រាប់ AFP ថា «យើងនឹងធ្វើកិច្ចការនេះ ដើម្បីធ្វើឱ្យប្រាកដថា  គ្មាន​អ្វីគួរឱ្យអស់សំណើចកើតឡើងនៅថ្ងៃបោះឆ្នោត»។ «មានកន្លែងជាច្រើនដើម្បីកេងបន្លំសន្លឹកឆ្នោត»។

ទោះបីជាមានការខិតខំប្រឹងប្រែងរបស់ពួកគេក៏ដោយ ក្រុម Bersih ដែលនាំមុខប្រឆាំង លោក Najib នៅក្នុងព្រឹត្តិការនៃរឿងអាស្រូវ 1MDB ក៏ក្រុមនេះនៅតែមិនទាន់មានទំនុកចិត្ត​ថា របាយការណ៍ស្តីពីការចោទប្រកាន់ថា មានការរំលោភនៅក្នុងការបោះឆ្នោតនេះនឹងត្រូវបាន​ចាត់វិធានការយ៉ាងធ្ងន់ធ្ងរ ហើយនិយាយថា រាល់ពាក្យបណ្តឹងដែលធ្វើឡើងនៅក្នុងការបោះឆ្នោតចុងក្រោយនេះមិនត្រូវបានគេធ្វើអ្វីឡើយ។

មានព័ត៌មានស្តីពីការចោទប្រកាន់ ការលួចបន្លំការបោះឆ្នោតដែលហួសពេល ដើម្បីចាត់វិ​ធាន​ការទៅហើយ។

កាលពីខែមីនា រដ្ឋាភិបាលបានជំរុញឱ្យមានការធ្វើច្បាប់ឡើងវិញ ដើម្បីកំណត់ព្រំដែនបោះ​ឆ្នោត ជាជំហានមួយដែលអ្នករិះគន់និយាយថា ជារឿងអយុត្តិធម៌ ដោយសារតែច្បាប់នេះគាំ​ទ្រទៅលើបក្សកាន់អំណាច តាមរយៈការបង្កើតមណ្ឌលដែលមានប្រជាជនបោះឆ្នោតគ្របដណ្ដប់ទៅដោយអ្នករបស់ពួកគេមកពីអំបូរជនម៉ាឡេម៉ូស្លីម។

ទោះជាយ៉ាងណាក៏ដោយ គណបក្ស BN នៅតែទទូចថា ការបោះឆ្នោតរបស់ម៉ាឡេស៊ីប្រ​ពឹ្រ​ត្តិទៅដោយយុត្តិធម៌ត្រឹមត្រូវ។

រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក Salleh Said Keruak បានប្រាប់ AFP ថា «មិនមានព័ត៌មានដូចដែលនិយាយថា ការកេងបន្លំសន្លឹកឆ្នោតនៅទីនេះទេ … នៅក្នុងប្រព័ន្ធរបស់យើង សូម្បី​តែគណបក្សប្រឆាំងអាចឈ្នះឆ្នោតបានដែរ។

លោក Najib ត្រូវបានគេប្រាប់ឱ្យរក្សាអំណាចនៅក្នុងការបោះឆ្នោត។ ក្រុមអ្នករិះគន់និយាយ​ថា បញ្ហានេះនឹងធ្វើឡើងដោយសារតែការបោះឆ្នោត ប៉ុន្តែការទទួលស្គាល់កត្តាផ្សេងទៀតដូច​ជាសេដ្ឋកិច្ចក្នុងស្រុកដ៏រឹងមាំនឹងជួយគាត់៕

​ប្រភព៖ Bangkok Post ចុះថ្ងៃទី០១ ខែឧសភា​ ឆ្នាំ២០១៨


No comments:

Post a Comment