អញ្ជើញចូលរួមជាមួយគណៈប្រិភូក្នុងឱកាសនោះរួមមាន លោក អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង អស់លោក ជាសមាជិកក្រុមការងារ អន្តរក្រសួង លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកស្នងការរងនគរបាលខេត្ត លោកអភិបាលក្រុង ស្រុកជាប់ព្រំដែន ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនទាំង៨ ព្រមទាំងកងកម្លាំង និងសមត្ថកិច្ចពាក់ព័ន្ធដែលកំពុងឈរជើងនៅតាមច្រកទ្វារព្រំដែន សរុបប្រមាណ ៦០នាក់ ។
បន្ទាប់ពីចុះពិនិត្យស្ថានភាពច្រកទ្វារព្រំដែនទាំងបួនខាងលើរួច គណៈប្រតិភូ ក៏បានចូលរួមប្រជុំដើម្បីស្ដាប់សេចក្ដីរាយការណ៍អំពីស្ថានភាពទូទៅ លទ្ធផលការងារ បញ្ហាប្រឈម និងសំណូមពររបស់សមត្ថកិច្ចនៅតាមច្រកទ្វារព្រំដែន ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង និងលោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ៕

No comments:
Post a Comment