ក្នុងពេល ២ ថ្ងៃនៃការជួបប្រជុំរវាងប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតី ស៊ី ជីនពីងនៅប៉េកាំងលើដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ ត្រាំ នោះ វាហាក់ដូចជាថា ពួកគេមិនបានអ្វីទាល់តែសោះអំពីផែនការខ្សែក្រវ៉ាត់ និងវិថី ឬផ្លូវសូត្រថ្មី របស់ចិន។ ដំណើរទស្សនកិច្ចរបស់ ត្រាំ នោះបានបង្ហាញពីទំនោររបស់រដ្ឋការគាត់ក្នុងការមើលឃើញអាស៊ីទាំងមូលតាមរយៈទំនាក់ទំនងទ្វេភាគី និងវិបត្តិ។ រដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson និងត្រាំ បានលើកឡើងថា អាមេរិកកំពុងស្វះស្វែងធ្វើឲ្យចីរភាព និងការពារតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានលក្ខណៈសេរី និងបើកចំហរ ប៉ុន្តែអសមត្ថភាពក្នុងការមានចក្ខុវិស័យយុទ្ធសាស្ត្រប្រកបដោយអត្ថន័យ ឬគោលនយោបាយធំដំនោះគឺកំពុងបង្ហាញឲ្យឃើញយ៉ាងច្បាស់។
អវត្តមាននៃការគិតលក្ខណៈយុទ្ធសាស្ត្រអំពីតំបន់នោះគឺជាមូលហេតុសំខាន់ដល់ការមិនអើពើដល់ផែនការផ្លូវសូត្រថ្មីរបស់ចិននោះ។ វាជាគោលនយោបាយមួយដែលមានទំហំយ៉ាងធំ មានលក្ខណៈយុទ្ធសាស្ត្រខ្ពស់នៅក្នុងទស្សនៈវែងឆ្ងាយរបស់ខ្លួន និងបង្ហាញពីចក្ខុវិស័យដ៏មហិច្ឆតានិងទុកចិត្តរបស់ ស៊ី លើតួនាទីពិភពលោករបស់ចិន។ ប្រសិនបើអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនចង់រក្សាស្ថានភាពយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចសព្វថ្ងៃឲ្យស្ថិតនៅដដែលនៅអាស៊ីនោះ ពួកគេចាំបាច់ត្រូវតែទទួលស្គាល់ថា ពួកគេកំពុងតែធ្វើដូចគ្នា ទន្ទឹមពេលដែលចិនកំពុងជំរុញទៅមុខជាមួយផែនការផ្លូវសូត្រថ្មីរបស់ខ្លួន។
ផ្លូវសូត្រនោះត្រូវបានប្រកាសលើកដំបូងក្នុងសុន្ទរកថាពីរលើកដោយ ស៊ី នៅឆ្នាំ ២០១៣ នៅ Kazakhstan និងនៅ Bandung ដោយបានបង្កើតនូវចក្ខុវិស័យធំ ប៉ុន្តែស្រពិចស្រពិល ដល់ការតភ្ជាប់រវាងចិននិងអតីតផ្លូវសូត្ររបស់ខ្លួននោះ។ នៅក្នុងសមាជបក្សលើកទី ១៩ ថ្មីៗនេះ ផែនការផ្លូវសូត្រថ្មីនោះត្រូវបានសរសេរចូលក្នុងរដ្ឋធម្មនុញ្ញរបស់បក្ស។ វាច្បាស់ណាស់គឺជាធាតុផ្សំសំខាន់បំផុតនៅក្នុងគោលនយោបាយអន្តរជាតិរបស់ចិន។
សម្រាប់ចំណុចសំខាន់របស់វា ផែនការផ្លូវសូត្រថ្មីនោះអំពីនិយាយតែពីកិច្ចការតភ្ជាប់ប្រជាជន និងប្រជាជន និងទីផ្សារតាមរយៈហេដ្ឋារចនាសម្ព័ន្ធ។ ប៉ុន្តែ វាក៏មានតួនាទីយុទ្ធសាស្ត្រយ៉ាងតិចចំនួន ៥ ដែរ។
ប្រហែលជាតួនាទីសំខាន់បំផុតជាងគេនោះគឺថា វាជាមធ្យោបាយក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបណ្តាខេត្តភាគខាងត្បូង និងខាងលិចដែលក្រីក្ររបស់ចិន។ គោលដៅនោះគឺដើម្បីកាត់បន្ថយវិសមភាពសេដ្ឋកិច្ចធំធេងរវាងតំបន់ខ្ពស់រាប និងតំបន់ឆ្នេរសមុទ្ររបស់ចិន និងដើម្បផ្តល់ជាជន្ទល់អភិវឌ្ឍន៍សង្គមសម្រាប់ភាគជាច្រើនរបស់ចិន ដែលបក្សកុម្មុយនីស្តចិនបានមើលឃើញថា បានជំទាល់ដល់ការគ្រប់គ្រងរបស់ប៉េកាំង។ ចេញពីទស្សនៈនេះ ខេត្ត Xinjiang ដែលកាន់តែរីកចម្រើននោះទំនងមិនសូវរងឥទ្ធិពលនៃ “អំពីភេរវកម្មនិងផ្តាច់ខ្លួន” ទេ។
ប៉ុន្តែ ការវិនិយោគដ៏ធំក្នុងហេដ្ឋារចនាសម្ព័ន្ធមិនគ្រាន់តែផ្តល់ដង្ហើមសេដ្ឋកិច្ចនៅក្នុងប្រទេសចិនទេ ប៉ុន្តែផែនការផ្លូវសូត្រថ្មីនោះក៏មានគោលដៅលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងតំបន់ដាច់ស្រយាលភាគខាងលិចរបស់ចិនដែរ។ ច្រកសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ពោលជាកម្មវិធីបង្កើតបំពង់បង្ហូរប្រេង ទំនប់ទឹក និងផែនការអភិវឌ្ឍនៅប៉ាគីស្ថាននោះ មិនមែនតែលើការនាំយកប្រេងពីសមុទ្រអារ៉ាប់ទៅកាន់ខេត្ត Xinjiang នោះទេ។ ប៉ុន្តែ វាជាការលើកកម្ពស់ដល់សុខមាលភាពរបស់ប៉ាគីស្ថាន។ ប្រទេសប៉ាគីស្ថានដែលសំបូរសប្បាយគឺជាទីផ្សារល្អសម្រាប់ទំនិញចិន ជាដៃគូកាន់តែពឹងអាស្រ័យបានដើម្បីធ្វើឲ្យមានតុល្យភាពឥទ្ធិពលឥណ្ឌា និងមិនសូវទំនងជាប្រភពនៃដង្ហើមពួកអ៊ីស្លាមជ្រុលនិយម។ វាគឺជាកាដូបន្ថែមដ៏ល្អមួយសម្រាប់ការរីកចម្រើនសេដ្ឋកិច្ចក្នុងចំណោមប្រទេសជិតខាងចិនដែលក៏នឹងស៊ីសង្វាក់គ្នាទៅនឹងផលប្រយោជន៍របស់ប្រទេសទាំងនោះជាមួយនឹងផលប្រយោជន៍របស់ប៉េកាំង ។
នេះក៏នឹងជួយបង្កើតទីផ្សារកាន់តែទំនើបដើម្បីទិញទំនិញថ្លៃៗដែលអ្នកកំណែទម្រង់សេដ្ឋកិច្ចរបស់ចិនមានគោលដៅបង្កើតឡើង។ កាន់តែសំខនា់នោះ នៅពេលទីផ្សារនៅតាមបណ្តោយផ្លូវសូត្រថ្មីនោះអភិវឌ្ឍន៍ ពួកគេក៏មានបំណងចង់បានស្តង់ដារអន្តរជាតិពីទំនិញឧស្សាហកម្មរបស់ចិន ដែលបន្តពង្រីកផលប្រយោជន៍សេដ្ឋកិច្ចរបស់ចិនថែមទៀត។ ដូចអាមេរិកដឹងអញ្ចឹងថា បណ្តាប្រទេសដែលបង្កើតហេដ្ឋារចនាសម្ព័ន្ធនោះក៏កំណត់ស្តង់ដារនោះដែរ។
បំណងទីបួន និងប្រហែលជាចំណុចដែលកាន់តែលេចធ្លោរក្នុងចិត្តរបស់ពួកមានអំណាចចិននោះគឺភូមិសាស្ត្រនយោបាយរបស់ផែនការផ្លូវសូត្រថ្មីនោះ។ ការពឹងផ្អែករបស់ចិនលើយុទ្ធសាស្ត្រផ្លូវទឹកនិងភាពងាយផុយស្រួយរបស់វាចំណពោះអំណាចអាមេរិកនោះបានក្លាយជាប្រភពនៃការព្រួយបារម្ភជាយូរមកហើយសម្រាប់ថ្នាក់ដឹកនាំបក្សកុម្មុយនីស្ត។ កងនាវាមុជទឹករបស់ទ័ពជើងទឹកអាមេរិកទំនងជាប្រាកដថា ទោះបីជាចិនមាននាវាដឹកយន្តហោះក៏ដោយ ក៏ប្រទេសនោះនៅតែងាយរងការបំភិតបំភ័យពីទ័ពជើងទឹករបស់អាមេរិកដែរ។ ដោយការងាកទៅទិសខាងលិចនិងការអាចចូលលទៅកាន់ទីផ្សារនានាតាមផ្លូវគោក ចិនអាចយកឈ្នះបានដល់ការបិទខ្ទប់ផ្លូវទឹកដែលបង្កើតឡើងនូវភាពងាយរងគ្រោះដល់នាវាមុជទឹករបស់ខ្លួន ដែលការនោះនាំឲ្យទទួលបានជម្រៅយុទ្ធសាស្ត្រដែលត្រូវការខ្លាំងនោះ។
ចុងក្រោយ ក្នុងការបង្កើតកម្មវិធីហេដ្ឋារចនាសម្ព័ន្ធក្នុងទឹកប្រាក់ ១ ពាន់ពាន់លានដុល្លាររបស់ផ្លូវសូត្រថ្មីដែលចងបណ្តារដ្ឋ និងប្រទេសមានសេដ្ឋកិច្ចនានាទៅជាប្រព័ន្ធយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចដែលយកចិនជាស្នូលនោះ ចិនកំពុងមានបំណងធ្វើឲ្យខ្សោយដល់រចនាសម្ព័ន្ធស្ថាប័ននិងយុទ្ធសាស្ត្រសព្វថ្ងៃ។ ជារួម ផែនការផ្លូវសូត្រថ្មីនោះគឺជាផ្នែកសំខាន់មួយនៃការស្ថាបនាមិនគំរាមកំហែងរបស់ចិនដល់សណ្តាប់ធ្នាប់ថ្មីរបស់ចិន។ ភាពជានិមិត្តរូបនោះគឺច្បាស់ណាស់ពីប៉េកាំង គឺ យើងកំពុងសាងសង់ស្ពាន កំពង់ផែ និងបំពង់បង្ហូរប្រេង ក្នុងខណៈអ្នក (អាមេរិក) កំពុងសាងសង់ជញ្ជាំង។
ប្រទេសជាង ៦០ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយចិនអំពីផែនការផ្លូវសូត្រថ្មីនោះ ប៉ុន្តែប្រទេសផ្សេងជាច្រើនទៀត ពិសេសប្រទេសដែលកៀកអាមេរិក) នៅតែមានមន្ទិស។ អូស្ត្រាលីហាក់ដូចជាមានភាពវិលវល់ខ្លាំងក្នុងការឆ្លើយតប ក្នុងខណៈការទទួលស្គាល់យ៉ាងប្រុងប្រយ័ត្នរបស់ជប៉ុនគឺជាមុខមាត់សាធារណៈរបស់រដ្ឋាភិបាលជប៉ុនដែលមានមន្ទិលខ្លាំង។ ភាពមិនប្រាកដនេះគឺអាចគេយល់បាន។
ចេញពីទស្សនៈយល់ឃើញរបស់សម្ព័ន្ធមិត្តម្នាក់របស់អាមេរិក ផ្លូវសូត្រថ្មីនោះគឺជាកម្មវិធីស្មុគស្មាញខ្លាំង។ តំបន់នោះត្រូវការការវិនិយោគហេដ្ឋារចនាសម្ព័ន្ធយ៉ាងខ្លាំង ហើយចិនមានដើមទុន បទពិសោធន៍ និងសមត្ថភាពក្នុងការជំរុញរឿងនេះទៅមុខ។ ប៉ុន្តែផែនការនោះនឹងស្ទើតែប្រាកដក្នុងការបង្កើនកម្លាំងរបស់ចិននិងបន្តធ្វើឲ្យសឹករិចរិលដល់សណ្តាប់ចាស់របស់តំបន់នោះ។
ចំណងជិតស្និតរបស់ផែនការផ្លូវសូត្រថ្មីជាមួយប្រធានាធិបតីចិននោះមានន័យថា វានឹងជាសមាសភាពសំខាន់បំផុតនៃគោលនយោបាយអន្តរជាតិរបស់ចិននៅក្នុងរយៈពេល ១ ទសវត្សរ៍ខាងមុខទៀតនេះ។ ដូចដែលវាបានបង្ហាញឡើងនោះ វានឹងផ្លាស់ប្តូរយ៉ាងខ្លាំងដល់ទំនាក់ទំនងសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រនៅក្នុងតំបន់នោះ។ កាន់តែទូលាយ ផែនការផ្លូវសូត្រថ្មីនោះបានបង្ហាញពីមហិច្ឆតាមួយដើម្បីបំពេញចន្លោះដែលបាត់បង់ពីការតភ្ជាប់ដែលនឹងបង្កើតសណ្តាប់ធ្នាប់តំបន់ដែលយកចិនជាមូលដ្ឋាន។ សំណួរនោះគឺថា តើអាមេរិកនឹងប្រជែងការខិតខំប្រឹងប្រែងរបស់ចិន ឬមម៉ាញឹកពេគជាមួយកិច្ចការផ្ទាល់ខ្លួនដែលមិនអាចដឹងខ្លួនថា មានការប្រកួតប្រជែង។ ប្រសិនបើការកាន់តំណែងពេល ៩ ខែរបស់ ត្រាំ មិនដឹងពីរឿងនោះទេ ចិននឹងកាន់តែបើកចំហរកាន់តែធំ៕
ប្រភព៖ East Asia Forum ចុះថ្ងៃ១៩ ខែវិច្ឆិកា ឆ្នាំ២០១៧
No comments:
Post a Comment