នៅចំពោះមុខតំណាងកម្មករកម្មការិនីជិត៥ពាន់នាក់ នៅកោះពេជ្រ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ប្រសិនបើអាមេរិកកាត់ជំនួយសម្រាប់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត មានន័យថាអាមេរិកមិនត្រឹមតែផ្តួលរូបលោកមិនបាននោះទេ ថែមទាំងសម្លាប់ប្រជាធិបតេយ្យថែមទៀតផង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ការកាត់ជំនួយរបស់អាមេរិកមិនបានសម្លាប់រាជរដ្ឋាភិបាលនោះទេ តែគឺជាការសម្លាប់ក្រុមមនុស្សដែលបម្រើនយោបាយរបស់អាមេរិកតែប៉ុណ្ណោះ។ លោក បានតបអាមេរិកថា កម្ពុជាមិនអាចយកជំនួយបរទេស ហើយត្រូវឱនក្បាលនិងធ្វើឲ្យបាត់បង់ឯករាជ្យ អធិបតេយ្យភាពជាតិនោះឡើយ៕


No comments:
Post a Comment