លោក ម៉ម ប៊ុនហេង បានថ្លែងបែបនេះក្នុងឱកាស ទទួលដំណើរទស្សនកិច្ចរបស់ លោក Leung chun-ying អនុប្រធានគណៈកម្មាធិការ ពិគ្រោះយោបល់នយោបាយរបស់ចិន នឹងសហការី មកកម្ពុជា នៅថ្ងៃទី០៧ ខែកញ្ញា នេះនៅសណ្ឋាគារអ៊ីនធឺខន ។
លោក ម៉ម ប៊ុនហេង បានថ្លែងបន្ដថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជា កាន់តែមានបញ្ហាភ្នែក ច្រើនឡើងៗ ដែលបណ្ដាធ្វើឱ្យមានភាពខ្វះខាត អគារ ឧបករណ៍ បរិក្ខារពេទ្យ សម្រាប់ផ្គត់ផ្គង់ការព្យាបាល និងវះកាត់ភ្នែកជូនពូកគាត់ ដែលកត្ដាទាំងនេះ ទាមទារឱ្យមានកិច្ចសហការ យ៉ាងជិតស្និទ្ធ និងវិនិយោគពីដៃគូជាតិ-អន្ដរជាតិ បន្ថែមទៀត ។ ម្យ៉ាងវិញទៀតរាជរដ្ឋាភិបាលកម្ពុជា ក៏រីករាយត្រៀមស្វាគមន៍ ចំពោះគោលបំណងចង់មកវិនិយោគរបស់មហាមិត្ដចិនផងដែរ ។
ឆ្លើយតប នឹងសំណើររបស់លោក ម៉ម ប៊ុនហេង ខាងលើនេះ លោក Leung chun-ying គ្រោងនឹងផ្ដល់រថយន្ដគ្លីនិកព្យាបាលភ្នែកចល័តមួយយគ្រឿង ដែលមានគ្រឿងបរិក្ខារពេទ្យ គ្រប់គ្រាន់ សម្រាប់ការធ្វើការព្យាបាល និងវះកាត់បានភ្លាមៗ ដែលតម្លៃសរុបរហូតដល់ទៅជិត៤០ម៉ឺនដុល្លារ ដែលអាចព្យាបាលប្រជាពលរដ្ឋទូទាំងប្រទេសបាន ពិសេសនៅតំបន់ដាច់ស្រយាល ជៀសវាងការធ្វើដំណើរឆ្លងខេត្ដ ដើម្បីធ្វើការព្យាបាលឬ វះកាត់ភ្នែក តែតម្រូវឱ្យខាងក្រសួងសុខាភិបាលកម្ពុជា ធ្វើការសហការរួមគ្នា ដោយធ្វើយ៉ាងម៉េច ធ្វើការវះកាត់ភ្នែក ឱ្យបានចំនួន២ពាន់ករណី ក្នុងមួយឆ្នាំ ។
លោកបន្ដថា ចំពោះសំណើរមួយចំនួនទៀត លោកនឹងធ្វើការពិភាក្សា ស្វែងយល់បន្ថែមទៀត ដើម្បីឈានដល់ការឯកភាពលើលទ្ធភាព នៃការវិនិយោគលើផ្នែកទាំងអស់នេះនៅកម្ពុជា ។
គួររលឹកដែលថាកន្លងមក រាជរដ្ឋាភិបាលចិនបានជួយដល់កម្ពុជា ជាច្រើនដូចជា ផ្តល់ជូនរថយន្តសង្រ្គោះបន្ទាន់ ចំនួន២០០គ្រឿង ម៉ាស៊ីនអេក្រូចំនួន២០០គ្រឿង ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលចិន ជាច្រើនទៀតផងដែរ ៕

No comments:
Post a Comment