ខេត្តប៉ៃលិន៖ លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានលើកឡើងក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ អង្គភាព មន្ទីរជំនាញជំវិញពាណិជ្ជកម្មខេត្ត នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីត្រៀមរៀបចំវេទិការថ្នាក់ជាតិលើកទី៤ ស្តីពីការជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ពាណិជ្ជកម្ម កសិឧស្សាហកម្មកម្ពុជា នៅខេត្តប៉ៃលិន លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានជំរុញដល់ថ្នាក់ដឹកនាំ អង្គភាព មន្ទីរស្ថា ប័នជំនាញជុំវិញខេត្តទាំងអស់ ត្រូវសហការគ្នា ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យមកចូលរួម ដាក់តាំងបង្ហាញផលិតផលរបស់គាត់ឱ្យបានផុលផុស ដើម្បីឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍ កសិពាណិជ្ជកម្ម កសិឧស្សាហកម្មនៅកម្ពុជា ។ លោកបានមានប្រសាសន៍បន្តថា ការរៀបចំវេទិការនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីឱ្យ ប្រជាពលរដ្ឋមានឱកាសបញ្ចេញស្នាដៃ និងសមិទ្ធិផលនានារបស់ខ្លួន ក្នុងការដាក់តាំងបង្ហាញ ពីផលិតផល កសិកម្ម កសិ-ពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម គ្រឿងយន្តកសិកម្ម ដើម្បីអោយភ្ញៀវជាតិ អន្តរជាតិ បានស្គាស់ពីវប្បធម៌ប្រពៃណី ស្ថានភាពជីវភាពរស់នៅ ការប្រកបមុខរបរ និង កសិផលនានា របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់ផងដែរ។ នៅក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានសំនូមពរដល់ គ្រប់អង្គភាព មន្ទីរជំនាញស្ថាប័នជំវិញខេត្តទាំងអស់ ត្រូវធ្វើផែនការរៀបចំជាមុនទៅតាមភារៈកិច្ចតួនាទីរៀងៗខ្លួន ដោយផ្តល់ភារៈកិច្ចជូនដល់មន្រ្តីទទួលបន្ទុក ផ្នែកការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋឱ្យមានម្ចាស់ការ និងទទួលខុសត្រូវខ្ពស់ ។
សូមជម្រាបផងដែរថា ការប្រារព្ធពិធីវេទិការថ្នាក់ជាតិលើកទី៤ ស្តីពីការជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍កសិពាណិជ្ជកម្ម កសិឧស្សាហកម្មកម្ពុជា នៅខេត្តប៉ៃលិន នឹងប្រព្រឹត្តិទៅចាប់ថ្ងៃទី៧-ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ នៅទីធ្លាមុខសាលាខេត្តប៉ៃលិន ក្បែរវិមានឯករាជ្យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋមកពី ២៥រាជធានីខេត្តទូទាំងប្រទេសផងដែរ ៕
No comments:
Post a Comment