នៅក្នុងឱកាសនោះ លោកស្រី Sylyie STUREL ក៏បានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង បានឆ្លើយតបជាវិជ្ជមានលើការផ្តល់ជំនួយបច្ចេកទេសលើ៖ ១- ការធ្វើវិសោធនកម្មច្បាប់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ២- ការរៀបចំប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុតាមប្រព័ន្ធព័ត៌មានវិទ្យា និង៣- ការកសាងសមត្ថភាពមន្រ្តីអធិការកិច្ច និងមន្រ្តីសវនកម្មផ្ទៃក្នុង។
លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន ក៏បានលើកឡើងបន្ថែមថា ដោយសារប្រទេសបារាំងទទួលបានជោគជ័យលើការកែទម្រង់ថវិកានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លោក ក៏បានស្នើ សុំដល់ភាគីបារាំងជួយរៀបចំប្រព័ន្ធថវិកានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិកម្ពុជា ឱ្យក្លាយទៅ ជាប្រព័ន្ធថវិកាមួយដែលមានភាពប្រទាក់ប្រឡា និងសមាហរណកម្មជាមួយគ្នា ដែលស្ថាប័ន អនុវត្តថវិកាអាចទទួលខុសត្រូវលើថវិកា និងសមិទ្ធកម្ម ព្រមទាំងមានគណនេយ្យភាពលើការ អនុវត្តថវិការបស់ខ្លួន៕

No comments:
Post a Comment