ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ចំពោះការខ្វះខាតក្នុងការសាងសង់ពហុកីឡដ្ឋានមរតកជាតិដំណាក់កាលទី៣នោះ លោក នឹងស្នើសុំឱ្យមិត្តចិនជួយសាងសង់បន្តទៅទៀត។ លោក ហ៊ុន សែន បានបន្ថែមថា ការមានកន្លែងហ្វឹកហាត់ល្អ ពហុកីឡដ្ឋានល្អ វាមិនទាន់គ្រប់គ្រាន់នៅឡើយទេ គឺទាមទារឱ្យមានការប្រឹងប្រែង ពង្រីកសមត្ថភាពបន្ថែម របស់កីឡាករ កីឡាការិនីថែមទៀត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់គ្រប់សហពន្ធ័កីឡាទាំងអស់ដែលបានចូលរួមចំណែកក្នុងការលើកស្ទួយ ហ្វឹកហាត់កីឡាករ កីឡាការនីដើម្បីទទួលបាននូវសមត្ថភាពល្អដែលធ្វើឱ្យវិស័យកីឡារីកចម្រើន។ លោក ក៏សំណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួមគាំទ្រវិស័យកីឡា និងសូមឱ្យលេងកីឡាទាំងអស់គ្នា យ៉ាងហោចណាស់ចេះកីឡាមួយយ៉ាងតិច ព្រោះកីឡានាំមកនូវសុខភាព មិត្តភាព និងកីឡាមិនប្រកាន់ពូជសាសន៍៕

No comments:
Post a Comment