នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ថ្ងៃទី០៤ មេសា ជាថ្ងៃចាប់ផ្តើមផ្លាស់ប្តូរជីវភាពពីជនស៊ីវិល ទៅជាអ្នកចូលរួមរំដោះជាតិ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់កីឡដ្ឋានធំ ក្រោមជំនួយឥតសំណងរបស់សាធារណៈរដ្ឋប្រជាមានិតចិន និងសម្ពោធមណ្ឌលកីឡាក្នុងសាលមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃទី០៤ ខែមេសា ពុំមែនជាថ្ងៃកំណើតពិតប្រាកដរបស់លោកទេ តែជាថ្ងៃនៃការចាប់ផ្តើមផ្លាស់ប្តូរជីវភាព ពីជនស៊ីវិលទៅកាន់ក្របខណ្ឌជាអ្នកចូលរួមរំដោះជាតិ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ក្រោយរដ្ឋប្រហារ ១៨ មីនា ១៩៧០ ទម្លាក់ សម្តេចព្រះនរោត្តម សីហនុ ដែលបង្កើតឡើងនូវសង្រ្គាម និងការឈ្លានពានរបស់បរទេស។ នៅថ្ងៃទី០៤ នេះ យុវជនប្រមាណ៣០០នាក់ បានចូលទៅក្នុងព្រៃម៉ាក់គី ពេលដែលមានការចុះឈ្មោះនោះ គេសួរថា កើតនៅថ្ងៃអី ខែអី ដោយសារមិនដឹងថ្ងៃខែកើត ទើបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យកថ្ងៃចុះឈ្មោះចូលព្រៃម៉ាក់គីគឺថ្ងៃទី០៤ ខែ០៤ ឆ្នាំ១៩៧០ ហើយយកថ្ងៃទី០៤ ខែ០៤ ឆ្នាំ១៩៥២ ធ្វើជាថ្ងៃកំណើត៕

No comments:
Post a Comment