Thursday, March 09, 2017

ហ្វេសប៊ុក សី ហា៖ បន្ទាយព្រះអាទិត្យ សង្គ្រោះប៉ុនបាតដៃ

នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ ដែលត្រូវជាថ្ងៃទិវាអន្តរជាតិនារីផងនោះ ទំព័រហ្វេសប៊ុក សី ហា បានបន្តបង្ហោះផ្សព្វផ្សាយនូវអត្ថបទមួយសម្រាប់ប្រជាពលរដ្ឋធ្វើការពិចារណាចំពោះការពិត នៅក្នុងគណបក្សសង្រ្គោះជាតិ ដោយដាក់ចំណងជើងថា«បន្ទាយព្រះអាទិត្យសង្គ្រោះប៉ុនបាតដៃ» ដែលមានខ្លឹមសារដូចខាងក្រោម៖
ថ្ងៃទី៨ ខែមីនា ទិវានារីអន្តរជាតិ! ខណៈមេទ័ពបន្ទាយទេវតាដែលគ្រប់គ្រងនគរ បានជំរុញឱ្យស្ថាប័ន កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលរួមមានអង្គភាព យោធា កងរាជអាវុធហត្ថ និងនគរបាល ត្រូវរៀបចំឱ្យបានទូលំទូលាយថែមទៀតនូវបេក្ខភាពដឹកនាំជាស្រ្តី ដើម្បីលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ស្រាប់តែមេទ័ពថ្មី របស់បន្ទាយព្រះអាទិត្យ កឹម សុខា ដែលរាស្ត្រ​ដឹងថាមានសមត្ថភាពផ្លូវភេទខ្លាំងរហូតដល់គីគីលូ ២ ថ្ងៃ ១០ ដង បានចេញមកបោកប្រាសស្រីៗថា មានតែបក្សខ្លួនទេដែលយកចិត្តទុកដាក់លើស្ត្រីបានពេញលេញជាងបក្សដទៃ។ សុំឆើចមួយសិន!!!!! ខ្មាស់គេ! មិនត្រឹមតែគោលការណ៍ និងកម្មវិធីនយោបាយបោកប្រាសយកខ្លួនប្រាណស្រីៗក្រមុំមេម៉ាយ កូនគេប៉ុណ្ណោះទេ បែរជាឯងមកអួតសុទ្ធតែផ្តល់ឱ្យ ស្ត្រីនូវសិទ្ធិពេញលេញទៀត។
មិនចាំបាច់និយាយដល់ជួយសម្រាលទុក្ខលំបាកស្ត្រី បង្កើតការងារ សូម្បីតែជួយក៏មិនបានផងមានតែយកលុយថែម។ តើការគោរពសិទ្ធិស្ត្រីរបស់បន្ទាយព្រះអាទិត្យនៅកន្លែងណា? បើ កឹម សុខា ខ្លួនឯងធ្វើបាបចិត្តប្រពន្ធកូន ទៅលួចមានស្រីថ្មីរាប់ភ្លេចរហូតដល់ចុងក្រោយសាហាយស្មន់ជាមួយស្រីមុំល្បីទូទាំងប្រទេស ព្រមទាំងមានទាំងកូនជាមួយស្រីផ្សេងទៀត និងមិនទទួលស្គាល់។ កឹម សុខា និងតណ្ហាល្មោភកាមគឺតែមួយ។ ប្រភពខ្លះទម្លាយថា កឹម សុខា នេះឃើញស្រីកេ្មងមិនបាន ភ្នែកដៀង និងពូកែយល់ចិត្ត ពូកែទាក់បំផុត។ កាលនៅជាមេទ័ពស្តីទីល្មោភស្រីប៉ុណ្ណឹងទៅហើយ សូម្បីឃុំខ្លួនឯងក្នុងបក្សក៏ទូរស័ព្ទហៅសាហាយស្មន់ទៅរួមរ័ក្សដែរ។ ចុះទម្រាំបានឡើង ធ្វើមេបក្សផង តើនឹងស្រើបស្រាលយ៉ាងណា បើក្តក់ហៅបានហ្នឹង! (Sic!) ហេងស៊យ អាមីអាថោង ដែលឡើងតាមជើងខោ ចង់បានលាភសក្ការៈ រៀបចំម្ហូបឱ្យស្រេចៗ។ ពេលនោះ ទឹកភ្នែករបស់ប្រពន្ធកូនគាត់ស្រក់ មិនមែនអត់បញ្ហាទេ។ នេះឬជាការគោរពសិទ្ធិស្ត្រីពេញលេញនោះ?
អួតអាងទាំងក្នុងក្អមថា បក្សខ្លួនជាអ្នកគោរពសិទ្ធិស្ត្រីពេញលេញជាងគេ មិនខ្មេះទេ!!! ក្រឡេកមើលលោកតា ហូរ វ៉ាន់ ចិញ្ចឹមនារីកម្មការិនី លួចទាក់ទងតាំងពីនៅក្រមុំរហូតមានប្តី នៅតែបន្តតាមទាក់ទងគេទៀត។ ចុងក្រោយ នៅថ្ងៃទិវានៃក្តីស្រឡាញ់ បន្ទាប់ពីបានអីអីហើយ ផ្ញើលុយឱ្យតាមវីង ប៉ះចំលើលេខប្តីគេទៀត។ ពិតជារត់ជាន់ប៉ោតហើយ!! នេះឬថាគោរពសិទ្ធិស្ត្រីរបស់បន្ទាយព្រះអាទិត្យ? ប្រយ័ត្នរកាដែកផង លោកតាហូរ វ៉ាន់។ ចាស់ហើយ! ល្មមចូលវត្តចូលវ៉ា មិនមែនលោកតាពិតទេ!
តើគោរពសិទ្ធិស្ត្រីនៅកន្លែងណា? បើតំណាងរាស្ត្រ រៀល ខេមរិន្ទ្រ ឈ្លោះជាមួយអតីតអ្នកតវ៉ាបឹងកក់ យ៉ោម បុប្ជា និងស្រែកជេរកប់ៗមាត់ហ្នឹង។ នេះឬជាសីលធម៌របស់បុរសចំពោះស្ត្រី ហើយខ្លួនជាតំណាងរាស្ត្រ គួរធ្វើគំរូដល់រាស្ត្រ តែមិនមែនធ្វើអំពើគម្រក់ស្មោគគ្រោកដាក់រាស្ត្រទេ។ មិនតែប៉ុណ្ណោះ តំណាងរាស្ត្ររូបនេះបានលួចមានសាហាយស្មន់ជាមួយកូនស្រីសកម្មជនបក្សខ្លួននៅខេត្តស្វាយរៀងទៀត។ នេះបើតាមសំឡេងបែកធ្លាយ។ រៀល ខេមរិន្ទ្រ សន្ទនាជាមួយនារីក្មេង តែប្រើពាក្យពេចន៍ដ៏អសុរសបំផុត ជេរហើយ សុំលុយទូរស័ព្ទទៀត។ នេះឬជាភាពថ្លៃថ្នូរដែលបក្ស នេះតែងតែអះអាង?
មិនត្រឹមតែបំពានលើស្ត្រីក្មេងៗនៅក្រៅបក្សទេ សូម្បីមន្ត្រីនៅក្នុងបក្សព្រះអាទិត្យ ក៏ច្របូកច្របល់គ្នាលើរឿងផ្លូវភេទដែររហូតគេល្បីថា យឹម សុវណ្ណ ស្វាមីរបស់ កែ សុវណ្ណរ័ត្ន ទៅលួចមានទំនាក់ទំនងស្នេហាជាមួយតំណាងរាស្ត្រគ្នាឯង។ ចុងក្រោយបែកធ្លាយសំឡេងផ្តោះផ្តងស្នេហា រវាងតំណាងរាស្ត្រ ពត ពៅ និងចាន់ ចេង រឿងសេ្នហារវាង ឡុង រី និងស្រីក្មេងពៃពៃលីទៀត រឿងអាស្រូវផ្លូវភេទរបស់ យ៉ែម បុញ្ញឬទ្ធិ និងជំនួយការរបស់ខ្លួនជាអតីតនិស្សិតច្បាប់ ហើយចុងក្រោយ អតីតមេបន្ទាយ សម រង្ស៊ី និងស្រីបម្រើនៅក្នុងភោជនីយដ្ឋានមួយនៅភ្នំពេញ។ បញ្ជីទំនាក់ទំនងស្នេហាក្រៅ សង្វាសនេះមិនមែនបញ្ចប់នៅត្រឹមនេះទេ នៅមានវែងតទៅទៀត។
សក្ខីកម្មទាំងនេះបញ្ជាក់ថា មាត់និយាយថាស្រឡាញ់ និងគោរពស្រ្តី ផ្តល់សិទ្ធិឱ្យស្រីពេញលេញ តែចិត្តវិញចង់បាន នារីៗមកកំដរកាមតណ្ហារបស់ខ្លួន ដោយមិនគិតពីអនាគតស្ត្រីក្រមុំដែលលង់ខ្លួនក្នុងសម្តីបោកប្រាសរបស់ខ្លួន។ ពិតជា ចិត្តជាទេវទត្ត មាត់ជាទេវតាមែន! បើមិនខ្មេះទេ!! កុំអួតអាងខ្លាំងពេក ខ្មាសបក្សាបក្សី! ខិខិខិ.៕
ដោយ៖ ចៅចាក់ស្មុក

No comments:

Post a Comment