នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុក ចៅចាក់ស្មុក បានបង្ហោះផ្សាយជុំវិញការ ធ្វើប្រជាភិថុតិកុហកបោកប្រាស់របស់គណបក្សសង្រ្គោះជាតិពាក់ព័ន្ធការលើកកម្ពស់សិទ្ធិស្រ្តីនៅក្នុងឆាកនយោបាយជាក់ស្តែងសម្រាប់បេក្ខភាពមេឃុំ ចៅសង្កាត់ក្នុងការបោះឆ្នោតឃុំ សង្កាត់ខាងមុខនេះ ដែលមានខ្លឹមសារដូចខាងក្រោម៖
ខណៈមេទ័ពបបន្ទាយព្រះអាទិត្យស្រែកថា មានតែបន្ទាយខ្លួន យកចិត្តទុកដាក់ផ្តល់សិទ្ធិលើស្ត្រីពេញលេញជាងគេ មេចលនាស្ត្រីបន្ទាយនេះ អះអាងថាបន្ទាយខ្លួនតែងតាំងបេក្ខភាពស្ត្រីចំនួន ៩០ រូបប៉ុណ្ណោះពោលគឺកើនតែ ១០នាក់ប៉ុណ្ណោះសម្រាប់បេក្ខភាពមេឃុំចៅសង្កាត់ក្នុងការបោះឆ្នោតឃុំ សង្កាត់នៅខែមិថុនាទូទាំងប្រទេសដែលមានចំនួន ១៦៤៦ ឃុំ សង្កាត់ ខណៈបន្ទាយទេវតាបានតែងតាំងបេក្ខភាពស្ត្រីជាង ២៥ ភាគរយ។
សូម្បី ចលនាស្ត្រីនៃបន្ទាយនេះ ក៏ប្រាប់មេដឹកនាំខ្លួនជំរុញ និងពង្រឹងលទ្ធភាពស្រ្តីឱ្យខ្លាំងជាងមុន ព្រោះពេលនេះមិនមានតុល្យភាពនឹងបុរសទេ។ មេទ័ពបន្ទាយព្រះអាទិត្យដែលពូកែធ្វើកម្មវិធីនយោបាយបោក សូម្បីតែបន្ទាយខ្លួនជាក់ស្តែងមិនទាន់លើកតម្កើងស្ត្រីពេញលេញផង ក៏អួតអាងកុហកដោយមោទនភាពថា បន្ទាយខ្លួនលើកតម្កើងស្ត្រីជាងគេ។ ពិតជាអ្នកកុហកអាជីពមែន កុហកដោយមិនមើលមុខមើលក្រោយមែន! ពិតជាខ្មាស់គេណាស់!!!!
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងថា ចំនួនបេក្ខនារីសរុបមកពីគណបក្សប្រជាជនមានចំនួនបេក្ខនារីមេឃុំ ចៅសង្កាត់ និងក្រុមប្រឹក្សាឃុំ សង្កាត់សរុបចំនួន ៦០៤៥ រូបក្នុងចំណោមបេក្ខជន និងបេក្ខនារីសរុបទាំងអស់ចំនួន ២៧ ០៨៦ រូបហើយគណបក្សសង្គ្រោះជាតិ មានចំនួនបេក្ខនារីមេឃុំចៅសង្កាត់ និងក្រុមប្រឹក្សាឃុំ សង្កាត់សរុបចំនួន ៤០៦៣ ក្នុងចំណោមបេក្ខជន និងបេក្ខនារីសរុបទាំងអស់ចំនួន ២៥ ៣០៤ រូបសម្រាប់ឈរឈ្មោះនៅតាមឃុំ សង្កាត់ចំនួន ១៦៤៦ ឃុំ សង្កាត់នៅទូទាំងប្រទេស។ បន្ទាយទេវតា ជាបន្ទាយធ្វើការពិត លើកតម្កើងស្រ្តីពិតប្រាកដ មិនមែនអួតតែនៅលើបបូរមាត់ អួតអាងគ្មានបានការដូចមេបន្ទាយព្រះអាទិត្យនោះទេ។
គ្រាន់តែស្តាប់មេចលនាស្ត្រីបន្ទាយព្រះអាទិត្យ ការអួតអាងរបស់មេទ័ពបន្ទាយព្រះអាទិត្យ និងតួលេខរបស់ គ.ជ.ប អាចបញ្ជាក់ថា ដើម្បីធ្វើប្រជាភិថុតិ ទាញយកការគាំទ្រពីស្ត្រី សូម្បីនិយាយកុហក ក៏ចេះតែទៅរួចដែរ មិនចេះខ្មាស់ស្រមោចសង្អារដែលចូលរួមស្តាប់សោះ។ កុហកៗៗៗ បោកប្រាស់ៗៗៗ នៅលើគោក!! បញ្ជីបោកកុហកមានច្រើនជាងនេះទៀត!!! បើមានពេលចៅចាក់ស្មុក នឹងលើកមកជម្រាបជូន៕
No comments:
Post a Comment