ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្ រះរាជាណាចក្រកម្ពុជាបានមានប្ រសាសន៏លើកឡើងថា ចំពោះបញ្ហាទា ក់ទងនឹងបក្សប្រឆាំងគឺជារឿង បុ គ្គលធ្វើខុស មិនគួរយកអង្គការចាត់តាំងនយោបា យ ឬក៏អង្គការក្រៅរដ្ឋាភិបាល
មកធ្វើជាអាវក្រោះការពារខ្លួននោ ះទេ។
ការលើកឡើងនេះក្នុងជំនួបជាមួ យឯកឧត្តម Gerd Moller រដ្ឋមន្ត្រីក្រសួងសហប្ រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ ឍន៍អាល្លឺម៉ង់ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
នៅវិមានសន្តិភាពទីស្តីការនា យករដ្ឋមន្រ្តី
នាព្រឹកថ្ងៃទី១៥ ខែមិថុនានេះ។
បន្ទាប់ពីជំនួប រវាងឯកឧត្តម Gerd
Moller និងសម្តេចតេជោ ហ៊ុន
សែន បានបញ្ចប់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ
បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ឯកឧត្តម Gerd Moller បានគោរពជំរាបជូនសម្តេចតេជោ ហ៊ុន សែន ថាដំណើរទស្សនកិច្ចរបស់ឯកឧត្តម
មកកាន់កម្ពុជានាពេលនេះ ទី១ គឺសំខាន់ពិនិត្យមើលកិ ច្ចសហប្រតិបត្តិការរវាងកម្ពុ ជា និងអាល្លឺម៉ង់ និងទី២
ដើម្បីជួបជាមួយគណបក្សប្រឆាំ ងដើម្បីស្វែងយល់ពីស្ថានភាព
នាពេលបច្ចុប្បន្ននេះ។ ឯកឧត្តម បានលើកឡើងថា ក្នុងរយៈពេលប្រមាណជា២៥ឆ្នាំកន្ លងមកនេះកម្ពុជាកំពុងតែមានការអភិវឌ្ឍរីកចម្រើនខ្លាំងឡើងៗ
ហើយសន្តិភាព ស្ថេរភាព សេដ្ឋកិច្ច ក៏កំពុងតែមានស្ថេរភាពនិង រីកចំរើនផងដែរ។ ពាក់ព័ន្ធកិច្ចសហប្រតិ បត្តិការ ឯកឧត្តម បានមានប្រសាសន៍ថា ប្រទេសអាល្លឺម៉ង់
និងកម្ពុជា កំពុងតែដំណើរការលើផ្លូវល្អ ហើយយើងនឹងធ្វើការរួមគ្នា
ធ្វើយ៉ាងណាជំរុញវិមជ្ឈការ ផ្ទេរអំណាចឱ្យបានច្រើនដល់មូលដ្ ឋានដោយធ្វើ យ៉ាងណាយកចិត្តទុកដាក់ពីផលប្រយោ ជន៍ ដល់ប្រជាពលរដ្ឋ និងរួមគ្នា
ក្នុងការទប់ស្កាត់នូវការបម្រែ បម្រួលអាកាសធាតុ ។
ជាការឆ្លើយតបសម្តេចតេជោ
បានថ្លែងអំណរគុណចំពោះអាល្លឺម៉ង់ ដែលបានជួយដល់កម្ពុជា
លើវិស័យច្បាប់ វិស័យផ្សេងៗ ដូ ចជាវិមជ្ឈការ
និងសហវិមជ្ឈការផងដែរ ដែលកម្ពុជា បាននិងកំពុងទទួលផល ពីការកែទម្រង់ទាំងនេះ
ហើយភាពក្រីក្រក៏ត្រូវបានកាត់ បន្ថយផងដែរ។ សម្តេចក៏បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការនេះ
ដោយឡែកចំពោះបញ្ហាទាក់ទងនឹងបក្សប្រឆា ំងវិញ
សម្តេចបានមានប្រសាសន៍ថា បុគ្ គលធ្វើខុសមិនគួរ
ត្រូវយកអង្គការចាត់តាំងនយោបា យ ឬក៏អង្គការក្រៅរដ្ឋាភិបាល
មកធ្វើជាអាវក្រោះការពារខ្លួននោ ះទេ។
សម្តេចក៏បានជំរាបជូន ឯកឧត្តម Gerd
Moller ផងដែរថា សម្តេចបានស្នើសុំ
ឱ្យធ្វើការកែទម្រង់ស្តីអំពី ទទួលព័ត៌មាន
ធ្វើយ៉ាងណាឱ្យស្គាល់ពីអង្គហេតុ អង្គច្បាប់ ជុំវិញព័ត៌មាន ដែលទទួលបាន៕
No comments:
Post a Comment