ប្រតិភូគណៈកម្មការស្វែងរកការពិត និងបង្រួបបង្រួមជាតិនេប៉ាល់សុំស្វែងយល់អំពីបទពិសោធន៍
នៃការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្រោយពេលដែលកម្ពុជាបានបញ្ចប់នូវជម្លោះប្រដាប់អាវុធ។
នៅក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ
អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី
នៅព្រឹកថ្ងៃទី១៤ មិថុនា នៅវិមានមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី ប្រតិភូគណៈកម្មការស្វែងរកការពិត
និងបង្រួបបង្រួមជាតិនេប៉ាល់ ដឹកនាំដោយលោកបណ្ឌិត Narendra Manshrestha បានសុំការពន្យល់ពី
ឯកឧត្តម សុខ អាន ទាក់ទងនិងហេតុផលទាំងឡាយដែលធ្វើឲ្យប្រទេសកម្ពុជាមានការរីកចំរើនយ៉ាងឆាប់រហ័សនាសព្វថ្ងៃនេះ។
គណៈប្រតិភូ ក៍ចង់ស្វែងយល់ផងដែរអំពីរបៀបរបប នៃការដឹកនាំប្រទេសរបស់កម្ពុជា
ដែលរក្សាបានយ៉ាងល្អនូវសុខសន្តិភាព និងស្ថេរភាពនយោបាយធ្វើឲ្យប្រជាជនរស់នៅដោយសុខដុមរមនាគ្មានការភ័យខ្លាចនូវសង្គ្រាមដូចមុនទៀតនោះ។
នៅក្រោយជំនួបបញ្ចប់ លោក ឯកថា អនុប្រធាននាយកដ្ឋានព័ត៌មាន
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ទីស្តីការគណរដ្ឋមន្ត្រី បានឲ្យអ្នកយកព័ត៌មានដឹងថា
ឆ្លើយតប និងការស្វែងយល់របស់គណៈប្រតិភូនេប៉ាល់នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ
អាន បានធ្វើបាឋកថាជាងពីរម៉ោង ដោយបានពន្យល់ចាប់ពីកម្ពុជាបានផ្តួលរំលំរបបខ្មែរក្រហមគឺកម្ពុជាបានប្រឹងប្រែងកសាងប្រទេសជាតិពីគំនរផេះផង់ដោយមានតែបាតដៃទទេ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ
អាន បានជំរាបជូនថាខណៈពេលនោះកម្ពុជាជួបការលំបាកជាខ្លាំងគឺដៃម្ខាងប្រឹងប្រែងស្តារ
និងអភិវឌ្ឍន៍ប្រទេសជាតិ និងដៃម្ខាងការពារមិនឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញសារជាថ្មី។
ឯកឧត្តម បានគូសបញ្ជាក់ទៀតថាក្រោមកិច្ចខិតខំប្រឹងប្រែងដឹកនាំប្រទេសជាតិរបស់សម្តេចតេជោ ហ៊ុន
សែន សន្តិភាពបានកើតលើងដូចការរំពឹងទុក តាមរយៈការចរចារស្វែងរកសន្តិភាពរវាងភាគីចម្លោះប្រដាប់អាវុធនិងដោយមានការគាំទ្រពីអង្គការសហប្រជាជាតិក្នុងការមកជួយរៀបចំការបោះឆ្នោត
ជាពិសេសការដាក់ចេញនូវនយោបាយឈ្នះឈ្នះរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅឆ្នាំ១៩៩៨ បានបញ្ចប់ទាំងស្រុងនូវអបគមន៍ទឹកដី។
ខ្មែរមានការរួបរួមជាតិនៅក្រោមរដ្ឋធម្មនុញ្ញតែមួយ ក្រោមបាវចនាតែមួយ
គឺជាតិ សាសនា ព្រះមហាក្សត្រ ហើយចាប់ពីពេលនោះមកកម្ពុជាទទួលបានសុខ
សន្តិភាព និងរក្សាបាននូវស្ថេរភាពនយោបាយយ៉ាងល្អរហូតមកដល់សព្វថ្ងៃនេះ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានជំរាបជូនផងដែរថា
ដោយសារកត្តាសុខ សន្តិភាព និងការរក្សាបាននូវស្ថេរភាពនយោបាយដ៍ល្អនេះហើយដែល
នាំឲ្យកម្ពុជាមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យយ៉ាងឆាប់រហ័សនេះ។
គួរបញ្ជាក់ថា កម្ពុជាសព្វថ្ងៃរក្សាបានកំណើនសេដ្ឋកិច្ច
៧% ក្នុងមួយឆ្នាំ ដែលមានអតិផណាទាប់បំផុតគឺត្រឹម៣%ប៉ុណ្ណោះ។ ដោយសារកម្ពុជាមានសក្តានុពលខ្លាំងទាំងធនធានធម្មជាតិ
និងសម្បត្តិវប្បធម៌បានធ្វើឲ្យវិនិយោគបរទេសសម្រុកចូលមករកស៊ីនៅកម្ពុជាយ៉ាងច្រើន។
ដោយឡែកខាងវិស័យទេសចរណ៍ ក៍កម្ពុជាមានការរីកចំរើនខ្លាំងផងដែរ
ជាក់ស្តែកាលពីអំឡុងឆ្នាំ១៩៩៣ កម្ពុជាទទួលបានទេសចរណ៍ប្រមាណតែជាង២០០ពាន់នាក់ប៉ុណ្ណោះប៉ុន្តែរហូតមកដល់ពេលនេះកម្ពុជាមានកំណើនភ្ញៀវទេសចរណ៍បរទេស
ដល់ជាង៤លាន៥សែននាក់។ជារួមការរីកចំរើនលើគ្រប់វិស័យរបស់កម្ពុជា
ដោយសារកម្ពុជាមានសុខសន្តិភាពពេញលេញ និងរក្សាបាននូវស្ថេរភាពនយោបាយល្អ
ដែលផ្តល់នូវភាពកក់ក្តៅ និងទំនុកចិត្ត ក្នុងការស្រូបទាញទាំង វិនិយោគ និងទេសចរ
ឲ្យចូលមកកាន់កម្ពុជាកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ៕
No comments:
Post a Comment