ក្នុងពិធី
ប្រគល់ទទួល
ឧបករណ៍ប្រព័ន្ធកុំព្យូទ័រ FusionCloud Destop ដែលបានប្រារព្វធ្វើឡើងនៅព្រឹកថ្ងៃទី២៨
ខែមករា ឆ្នាំ២០១៦ នាទីស្តីការក្រសួងប្រៃសណីយ៍
និងទូរគមនាគមន៍
ឯកឧត្តម ជា ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(ICT) បានធ្វើរបាយការណ៍ជម្រាបជូនអង្គពិធីទាំងមូលថា៖
FusionCloud Destop គឺជាបច្ចេកវិទ្យាថ្មីទំនើបចុងក្រោយបង្អស់ដែលបង្កើតឡើងដោយក្រុមហ៊ុនហួវៃ
ឬហៅថា “បច្ចេកវិទ្យាពពក”។ FusionCloud
Destop មានគុណសម្បត្តិច្រើនប្រការដូចជា
ទិន្នន័យនានាត្រូវបានរក្សាទុកក្នុងម៉ាស៊ីនមេតែមួយ
និងត្រូវបានការពារសន្តិសុខប្រកបដោយសុវត្ថិភាពខ្ពស់, អ្នកប្រើប្រាស់អាចទាញយកទិន្នន័យរបស់ខ្លួនមកប្រើបាននៅគ្រប់ទីកន្លែង
ដោយគ្រាន់តែមានគណនីផ្ទាល់ខ្លួនមួយសម្រាប់ចុះឈ្មោះចូលប្រើប្រាស់តាមរយៈ ម៉ាស៊ីនកូនណាមួយ ឬស្មាតហ្វូនក៏បាន, កាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីប្រមាណ ៧០% (ប្រៀបធៀបនឹងការប្រើប្រាស់កុំព្យូទ័រលើតុធម្មតា), និងកាត់បន្ថយចំណាយក្នុងការទិញ Software និងHardware។
លោក
រេន ជានយុន (Ren
Jianyun) តំណាងក្រុមហ៊ុនហួវៃ
បានថ្លែងជម្រាបអង្គពិធីទាំងមូលថា
លោកមានជំនឿជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា FusionCloud Destop ដែលក្រុមហ៊ុនបានប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា
នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យ
ICT និងរដ្ឋាភិបាលអេឡិចត្រូនិច(E-government)នៅកម្ពុជា។
ក្រុមហ៊ុននឹង
បន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា
ដើម្បីអភិវឌ្ឍវិស័យបច្ចេកវិទ្យា
ICT ឲ្យកាន់តែរីកចម្រើនថែមទៀត។
ថ្លែងទៅកាន់អ្នកចូលរួមក្នុងពិធីទាំងអស់
ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ
នាយករដ្ឋមន្ត្រី ដែលបានប្រគល់
FusionCloud Destop ចំនួន៥០០គ្រឿង និងម៉ាស៊ីនមេមួយគ្រឿង សរុបជាទឹកប្រាក់ប្រហែល៧
សែនដុល្លារអាមេរិក ដែលក្រុមហ៊ុនហួវៃបានប្រគល់ជូនទៅសម្តេចតេជោ
មកឲ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាអ្នកគ្រប់គ្រង និងចាត់ចែងប្រើប្រាស់។
ឯកឧត្តមក៏សូមថ្លែងអំណរគុណផងដែរចំពោះក្រុមហ៊ុនហួវៃ
ដែលតែ
ងបានផ្តល់កិច្ចសហប្រតិបត្តិការជាមួយក្រសួងក្នុងការអភិវឌ្ឍវិស័យ ICT នៅកម្ពុជារួមមានទាំងការផ្តល់សម្ភារៈ
និងការអភិវឌ្ឍធនធានមនុស្សពាក់ព័ន្ធនឹងវិស័យដ៏មានសារៈសំខាន់មួយនេះ។
ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់បន្ថែម
ថា
កិច្ចសហការរវាងក្រសួងជាមួយនឹងក្រុមហ៊ុនហួវៃនាពេលកន្លងមក
គឺជាផ្លែផ្កានៃទំនាក់ទំនងដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងប្រទេស
ចិន។ ឯកឧត្តមសូមធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង
ក្រុមហ៊ុនហួវៃ
និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នាពេលកន្លងមក ហើយសង្ឃឹមថា
ក្រុមហ៊ុននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត
ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យ
ICT នៅកម្ពុជា
ក្នុងបរិការណ៍ដែលអាស៊ានបានក្លាយជាសហគមន៍សេដ្ឋកិច្ចតែមួយ៕
No comments:
Post a Comment