នៅព្រឹកថ្ងៃទី២៨
ខែមករា ឆ្នាំ២០១៦ បញ្ហាប្រែប្រួលអាកាសធាតុត្រូវបានលើកមកពិភាក្សា និងធ្វើបច្ចុប្បន្នភាពដោយដៃគូអភិវឌ្ឍន៍នានាដែលកំពុងធ្វើការលើបញ្ហាប្រែប្រួលអាកាសធាតុនៅកម្ពុជា
នៅក្នុងកិច្ចប្រជុំលើកទី៣៣របស់ដៃគូអភិវឌ្ឍន៍ ដែលរៀបចំដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា។
លទ្ធផលសំខាន់ៗនៃសន្និសីទបណ្តាភាគីលើកទី២១នៅទីក្រុងប៉ារីសដែលបានប្រព្រឹត្តទៅកាលពីចុងឆ្នាំ២០១៥
និងសេចក្តីព្រាងក្របខ័ណ្ឌគ្រប់គ្រងចំណេះដឹងប្រែប្រួលអាកាសធាតុនៅកម្ពុជា
គឺជាប្រធានបទដែលត្រូវបានលើកមកបង្ហាញ និងពិភាក្សា។
លោក ស៊ុ ធី ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព
និងជាតំណាងប្រតិភូកម្ពុជាដែលបានចូលរួមនៅក្នុងសន្និសីទក្រុងប៉ារីសនោះ
បានបង្ហាញពីលទ្ធផលសំខាន់ៗនៃសន្និសីទនោះថា
បន្ទាប់មក ក៏មានការបង្ហាញអំពីការអភិវឌ្ឍន៍ក្របខ័ណ្ឌគ្រប់គ្រងចំណេះដឹងប្រែប្រួលអាកាសធាតុនៅកម្ពុជា
ដែលជាប្រព័ន្ធចាំបាច់មួយក្នុងការប្រមូលផ្តុំចំណេះដឹង និងព័ត៌មានទាំងអស់ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
សម្រាប់ឆ្លើយតបនឹងតម្រូវការរបស់ក្រុមគោលដៅទាំងអស់។ ជាទូទៅក្របខ័ណ្ឌគ្រប់គ្រងចំណេះដឹងនេះ
នឹងផ្តោតសំខាន់លើទិដ្ឋភាពចំនួន ៤ រួមមាន ការគ្រប់គ្រងព័ត៌មាន ការរៀបចំគោលនយោបាយនិងកម្មវិធី
ទំនាក់ទំនងនិងកិច្ចសហការ ព្រមទាំងការចែករំលែកចំណេះដឹងនិងគំនិតច្នៃប្រឌិត៕
ជាចុងបញ្ចប់ ដៃគូអភិវឌ្ឍន៍ទាំងអស់ បានចែករំលែកព័ត៌មាននានាទាក់ទងនឹងផ្តល់មូលនិធិ
និងកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យបរិស្ថាន គ្រប់គ្រងធនធានធម្មជាតិ
និងការកៀគរវិស័យឯកជន៕
No comments:
Post a Comment