តាមលទ្ធលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានាព្រឹកនេះ សេចក្តីព្រាងច្បាប់ ចំនួនបី ដែលត្រូវរដ្ឋសភា នឹងលើកយកទៅពិភាក្សា និងអនុម័ត ក្នុងសម័យប្រជុំ នាព្រឹកថ្ងៃពុធ ទី១៣មករា នេះ ហើយនឹងមានការពិភាក្សានិងអនុម័តសេក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។ ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៤ និងការពិភាក្សានិង អនុម័ត សេចក្តីព្រាងច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម។
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍ រដ្ឋសភា នាព្រឹកនេះ ក៏បានអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពី បែបបទ នីតិវិធី និងវិធាន នៃការ តំាងសំណួរ ចម្លើយ និងការបំភ្លឺនៅរដ្ឋសភា ផងដែរ៕






No comments:
Post a Comment