សន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លើកទី៣៩ អាណត្ដិទី៥
រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៩ ខែមករា
ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦
ក្រោមអធិបតីភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន
សែន ប្រធានគណបក្ស និងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្ដិយសគណបក្សបានទទួលលទ្ធផលជាច្រើន ប៉ុន្តែគណបក្សបានលើកយកនូវចំណុចអាទិភាពចំនួន៩យកមកបង្ហាញរួមមាន៖
ទី១. អង្គសន្និបាតបានពិនិត្យយ៉ាងល្អិតល្អន់ និងវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃការ អនុវត្ដសេចក្ដីសម្រេចចិត្ដនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សនា ខែមករា
ខែកុម្ភៈ ឆ្នាំ២០១៥ និងសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៣៨ អាណត្ដិទី៥ នាថ្ងៃទី២០
ខែមិថុនា ឆ្នាំ២០១៥។ ទី២.អង្គសន្និបាតគាំទ្រពេញទំហឹងចំពោះការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា
ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្ដី ក្នុងការអនុវត្ដកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ដចតុកោណដំណាក់ទី៣ ដែលសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើនជូនជាតិ និងប្រជាជន។
ទី៣.អង្គសន្និបាតបានពិនិត្យវាយតំលៃយ៉ាងល្អិតល្អន់ទាំងចំណុចខ្លាំង និងចំណុចខ្វះខាតនៃការងារកសាងពង្រឹងគណបក្សលើគ្រប់វិស័យ ព្រមទាំងបានដាក់ចេញនូវទិសដៅភារកិច្ចសំខាន់ៗ សំដៅបន្ដអនុវត្ដដោយជោគជ័យនូវសេចក្ដីសម្រេចចិត្ដ នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសនាដើមឆ្នាំ២០១៦ ត្រៀមលក្ខណៈសម្បត្ដិដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្ដិទី៤ នាឆ្នាំ២០១៧
និងបន្ដឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦ នាឆ្នាំ២០១៨ខាងមុខ។
ទី៤. អង្គសន្និបាតបានណែនាំដល់ថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ និងមន្រ្ដីគណបក្សគ្រប់រូបត្រូវលើកកម្ពស់ស្មារតីទទូលខុសត្រូវ បន្ដចូលរួមអនុវត្ដនូវកំណែទម្រង់ដ៏ទូលំទូលាយ ស៊ីជម្រៅ
និងគ្រប់ជ្រុងជ្រោយប្រកបដោយប្រសិទ្ធភាព មានលក្ខណៈពេញលេញ ស្មោះត្រង់ និងការតាំងចិត្ដខ្ពស់តាមអភិក្រម "ឆ្លុះកញ្ចក់
មុជទឹក ដុសក្អែល និងព្យាបាល"
ដែលជាការងារដ៏មានសារៈសំខាន់បំផុត សម្រាប់ប្រទេសជាតិ និងគណបក្សប្រជាជនកម្ពុជា។
ទី៥. អង្គការសន្និបាតបន្ដជំរុញការអនុវត្ដ"កិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយ ថ្ងៃ២២ ខែកក្កដា
ឆ្នាំ២០១៤" និង"វប្បធម៌សន្ទនា"
ដូចបានលើកក្នុងសេចក្ដីថ្លែងការណ៍រួមរវាងគណបក្សទាំង២ ដែលមានអាសនៈក្នុងរដ្ឋសភា នាថ្ងៃទី៨ ខែឧសភា
ឆ្នាំ២០១៥ និងថ្ងៃទី១០ ខែធ្នូ
ឆ្នាំ២០១៥ ដោយឈរលើភាពស្មោះត្រង់ និងប្រឆាំងដាច់ខាតនូវទង្វើចាប់ដៃជាន់ជើង ដូចអ្នកនយោបាយទុច្ចរិតខ្លះ បានប្រព្រឹត្ដនាពេលកន្លងមក។
ទី៦. អង្គសន្និបាតលើកកម្ពស់ស្មារតីឯកភាពជាតិ ការពារដាច់ខាតរាល់សមិទ្ធផលរបស់សង្គមជាតិដែលសម្រេចបានតាំងពីថ្ងៃជ័យជំនះ៧ មករា
ឆ្នាំ១៩៧៩មក ក្នុងនោះខិតខំពង្រឹងសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ហើយរាំងស្កាត់រាល់សកម្មភាពណាដែលអាចនាំឲ្យប្រទេសជាតិធ្លាក់ក្នុងភាពច្របូកប្របល់។ ទី៧. អង្គសន្និបាតជំរុញដំណើរការអភិវឌ្ឍសេដ្ឋកិច្ចឲ្យសម្រេចបានទិសដៅកំណើនក្នុងរង្វង់៧ភាគរយ ក្នុងឆ្នាំ២០១៦នេះ ជាមួយនឹងការលើកកម្ពស់សមធម៌ ក្នុងការទទួលបានផ្លែផ្កានៃកំណើនសេដ្ឋកិច្ចសម្រាប់ប្រជាជនគ្រប់ៗរូប ទាំងនៅទីជនបទ ទាំងនៅទីប្រជុំជន និងទីក្រុង។
ទី៨. អង្គសន្និបាតបានធ្វើការកត់សម្គាល់យ៉ាងយកចិត្ដទុកដាក់ ចំពោះសភាពការណ៍ពិភពលោក
ដែលកំពុងវិវត្ដន៍ស្មុគ្រស្មាញ ទាំងខាងសេដ្ឋកិច្ច យោធា
នយោបាយ និងការទូត ព្រមទាំងមានបញ្ហាប្រឈមរួមធំៗជាច្រើន សម្រាប់គ្រប់ប្រជាជាតិ ប៉ុន្ដែទោះបីជាយ៉ាងនេះក្ដី ក៏ប្រទេសទាំងអស់មាននិន្នាការរួមគឺការថែរក្សាសន្ដិភាព ស្ថិរភាព
សន្ដិសុខ ដែលជាលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងទី៩.
អង្គសន្និបាតវាយតំលៃខ្ពស់ និងកោតសរសើរចំពោះក្រុមការងារគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក
មន្រ្ដី និងសមាជិក សមាជិកាគណបក្សគ្រប់រូប ដែលបានខិតខំប្រឹងប្រែងអនុវត្ដសម្រេចរាល់ភារកិច្ច ដែលគណបក្ស
និងប្រជាជនប្រគល់ជូន។
ជាចុងក្រោយអង្គសន្និបាត បានអំពាវនាវដល់ជនរួមជាតិទាំងមូល និងគ្រប់មជ្ឈដ្ឋានក្នុងសង្គម សូមបន្ដរួមសាមគ្គីជាធ្លុងមួយ នៅក្រោមបាវចនា "ជាតិ សាសនា ព្រះមហាក្សត្រ" ដើម្បីសម្រេចបាននូវសមិទ្ធផលធំៗថ្មីៗទៀត ក្នុងការកសាង និងការពារមាតុភូមិកម្ពុជា៕






No comments:
Post a Comment