នៅព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៦ ឯកឧត្តម សាយ សំអាល់
រដ្ឋមន្រ្តីក្រសួងបរិស្ថាន
បានអនុញ្ញាតិអោយតំណាងសមាគមន៍នាវាយុវជនអាសុីអាគ្នេយ៍កម្ពុជា
ដើម្បីជួបសំណេះសំណាល និង ជួបពិភាក្សាលើការរៀបចំកម្មវិធី នៅថ្ងៃទី SSEAYP
international General Assembly 2016 នៅខេត្តសៀមរាបនាពេលខាងមុខនេះ។
ម្យ៉ាងវិញគោលដៅសំខាន់នៃការរៀបចំនេះ គឺដើម្បីរឹតចំណង
មិត្តភាពរវាងបណ្តាប្រទេស Asean និង ជប៉ុន ការផ្លាស់ប្តូរនៅពត៍មាន
និងសកម្មភាពរបស់តំណាង សហគមន៍តាមប្រទេសនីមួយៗ
ព្រមទាំងការលើកកម្ពស់សកម្មភាពយុវជនក្នុងកិច្ចការសង្គមផងដែរ ។
អញ្ជើញក្នុងឪកាសនោះផងដែរ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានមានមតិផ្តាំផ្ញើរ
និងលើកទឹកចិត្តដល់ ក្រុម សមាគមន៍យុវជននាវាអាសុីអាគ្នេយ៍ ដែលបានចូលរួម
នៅក្នងកិច្ចគាំពារបរិស្ថាននៅក្នុងសង្គម មិនតែប៉ុណ្ណោះ ឯកឧត្តម
ក៏បានផ្តល់ជាគំនិត ក្នុងការចូលរួម និងអភិវឌ្ឍន៍នៅក្នុងវិស័យបរិស្ថាន
ធ្វើយ៉ាងណាអោយការរស់នៅប្រកបដោយចីរភាព
តាមរយៈការអភិរក្សជីវចម្រុះប្រកបដោយនិរន្តរភាព៕
No comments:
Post a Comment