យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរជាតិអប្សរា ស្តីពីស្ថិតិភ្ញៀវទេសចរនៅរមណីដ្ឋាន
អង្គរប្រចាំខែវិច្ឆិកា និង ១១ខែឆ្នាំ២០១៥ ចេញផ្សាយថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥នេះ
បានឲ្យដឹងថា ស្ថិតិភ្ញៀវទេសចរចូលទស្សនារមណីដ្ឋានអង្គរ ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៥
គឺមានភ្ញៀវទេសចរ ទិញប័ណ្ណចំនួន ២០០,០៨៥នាក់ កើនឡើង
៣.៥៤% បើធៀបនឹងខែវិច្ឆិកា ឆ្នាំ២០១៤,
ចំណូលសរុប បានចំនួន ៥,៨៧៥,៤០០ដុល្លារ កើនឡើង ៥.៧១% ប្រៀបធៀបនឹង
ខែវិច្ឆិកា ឆ្នាំ២០១៤។
ស្ថិតិភ្ញៀវទេសចរចូលទស្សនារមណីដ្ឋានអង្គរ សម្រាប់១១ខែឆ្នាំ២០១៥
គឺមានភ្ញៀវទេសចរ ទិញប័ណ្ណ ចំនួន ១,៨៧៧,៤៣៧នាក់ កើនឡើង ២.២១% បើធៀបនឹង១១ ឆ្នាំ២០១៤, ចំណូលសរុប បានចំនួន ៥៣,៥៥៦,៤៨០ដុល្លារ កើនឡើង ១.១៥% ប្រៀបធៀបនឹង ១១ខែឆ្នាំ២០១៤៕
សូមភ្ជាប់មកជាមួយនូវតារាងដូចខាងក្រោម៖
No comments:
Post a Comment