នៅព្រឹកថ្ងៃច័ន្ទទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារសេនាធិការ នៃក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ និងលោកជំទាវ បានឧបត្ថម្ភស៊ីម៉ង់ ១០តោន ដែលទទួលបានពីការចូលរួម នៃសមាជិកក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋានស្រុកកោះអណ្តែតទាំងអស់ ដែលមានលោកជំទាវ និន សាផុន សមាជិករដ្ឋសភាជាតិមណ្ឌលតាកែវជាប្រធាន ទៅប្រគេនជូនចៅអធិការវត្ត វត្តព្រះពុទ្ធស្សប៉ោ ស្ថិតក្នុងភូមិព្រៃធំថ្មី ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ។
នៅក្នុងបរិយាកាសសំណេះសំណាលនោះ ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ បានប្រគេនថវិកា ដល់ព្រះសង្ឃ៧អង្គ ១អង្គចំនួន១០ម៉ឺនរៀល ជូនយាយជី-តាជី និងប្រជាពលរដ្ឋ ជាឧបាសក ឧបាសិកាចំណុះជើងវត្ត ប្រមាណ៥០០នាក់ ម្នាក់ៗ ៥ពាន់រៀល ជូនលោកគ្រូ អ្នកគ្រូ ១៤នាក់ ម្នាក់ៗ ២ម៉ឺនរៀល និងសិស្សានុសិស្ស ១០៨នាក់ ម្នាក់ៗ ៥ពាន់រៀល ។
No comments:
Post a Comment